នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​នារី​ជនជាតិ​បរទេស​ពីរ​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​ពីលើ​ភ្លៅ​នារី​បរទេស​២​នាក់​ដែល​កំពុង​អង្គុយ​លេង​នៅ​លើ​បង់​សួនច្បារ​កុមារ​នៅ​មុខ​វត្ត​បុ​ទុម​ត្រូវ​បាន​សម្រេច​ហើយ​ ព្យាយាម​រត់គេច​ខ្លួន​ ប៉ុន្តែ​ភ្លាម​នោះ​ជន​រង​គ្រោះ​រត់​ដេញ​តាម​និង​ស្រែក​ចោរៗ​ គាប់​ជួន​កម្លាំង​សមត្ថកិច្ច​ល្បាត​នៅ​ក្បែរ​នោះ​អន្តរ​គម​ន៍​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែ​ម្ដង​ ។​

IMG_2240

​ករណី​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ នា​ថ្ងៃ​ទី​០៧​ ខែ​ក​ញ្ញ​ឆ្នាំ​២០១៥​ នៅ​ចំនុច​សួន​កុមារ​មុខ​វត្ត​បុ​ទុម​ភូមិ​៣​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ។​

​ជនសង្ស័យ​ មានឈ្មោះ​ ស៊ុំ​ វិបុល​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ស្នាក់​នៅ​ម្ដុំ​បូ​ឌិ​ញ​ឋិត​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​ និង​មុខរបរ​មិន​ពិតប្រាកដ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​ បាន​រៀបរាប់​ប្រាប់​សម្ថ​ត​កិច្ច​ថា​ នៅ​មុន​ពេល​កើតហេតុ​នាង​និង​មិត្ត​ភ​ក្ភ្រ័​ម្នាក់​បាន​នាំ​គ្នាំ​មក​អង្គុយ​លេង​នៅ​លើ​សួន​កុមារ​ មុខ​វត្ត​បទុម​ហើយ​ជជែក​គ្នា​លេង​ពេល​នោះ​នារី​គ្រោះ​បាន​ទុក​ទូរ​សព្ទ័​ដៃ​នៅ​លើ​ភ្លៅ​របស់​ខ្លួន​ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​បាន​ដើរមក​ក្បែរ​ ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​នាង​បាន​សម្រេច​ ហើយ​ព្យាយាម​រត់គេច​ខ្លួន​ ភ្លាម​នោះ​នារី​រង​គ្រោះ​បាន​រត់​ដេញ​ពីក្រោយ​រហូត​ដល់​មុខ​ស​ណ្ឋា​រ​គារ​កាំ​បូត​ទើប​ប្រជាជន​ដែល​ឃើញ​ហេតុការណ៍​នោះ​ នាំ​គ្នា​ដេញ​តាម​ចាប់​ជនសង្ស័យ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ល្បាត​នៅ​ក្បែរ​នោះ​ អន្តរ​គម​ន៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​និង​ដកហូត​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វា​ន​ពណ៌​ខ្មៅ​ ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ផង​ដែរ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​និ​តិ​វិធី​ ៕​

IMG_2239

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print