ក្មេង​ប្រុស​ម្នាក់​ទៅ​លេង​ទឹកស្រះ​​លង់​ស្លាប់​ នៅ​ស្រុក​អូ​រយ៉ា​ដាវ​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ ក្មេង​ប្រុស​ជនជាតិ​ចា​រាយ​ម្នាក់​ក្នុង​ចំណោម​ក្នេ​ង​ប្រុស​៤​នាក់​បាន​លង់ទឹក​ស្រះ​ស្លាប់​ភ្លាមៗ​ ខណៈ​ដែល​ពួក​គេ​បាន​នាំ​គ្នា​ទៅ​ងូតទឹក​ស្រះ​នៅ​ក្រោយ​ភូមិ​មាន​ចំងាយ​ប្រមាណ​៧០​ម៉ែត្រ​ពី​ភូមិ​ស្ថិត​នៅ​ក្នុងភូមិ​គងធំ​ ឃុំ​ប៉ា​តេ​ស្រុក​អូ​យា​ដាវ​ ខេត្តរតនគិរី​ ។​

dw (2)

​បើ​តាម​ការ​ឲ្យ​ឱ្យ​ដឹង​ពី​លោកពូ​យ​ យុង​មេ​ប៉ុ​ស្ថិ៍​ប៉ា​តេ​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ប្រុស​ដែល​លង់ទឹក​ស្រះ​នៅ​ក្រោយ​ភូមិ​ស្លាប់​នោះ​មានឈ្មោះ​ សេវ​ ពើត​ អាយុ​០៦​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​លោក​បាន​បន្ត​ទៀត​ថា​ មុន​ពេល​កើតហេតុ​មាន​ក្មេងៗ​៣​ទៅ​៤​នាក់​បាន​នាំ​គ្នា​ទៅ​ងូត​ហែល​ទឹក​លេង​ដូច​សព្វមួយដង​.​ប៉ុន្តែ​ស្រាប់តែ​ថ្ងៃ​កើតហេតុ​នេះ​ក្មេង​ប្រុស​រង​គ្រោះ​នោះ​ចុះ​ទៅ​ងូតទឹក​ស្រាប់តែ​លង់​តែ​ម្តង​។​នៅ​វេលា​ម៉ោង​០៣​នឹង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៨​ ខែវិច្ឆិការ​ឆ្នាំ​២០១៥​នេះ​។​

​អ្នក​ភូមិ​បាន​ប្រាប់​ថា​ពេល​ដែល​ក្មេងៗ​រត់​មក​ហៅ​ប្រាប់​ថា​មាន​ក្មេង​លង់ទឹក​ហើយ​អ្នក​ភូមិ​ទៅ​ដល់​ឃើញ​ក្មេង​នោះ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​។​

​ចំណែកឯ​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​នោះ​មិន​នៅផ្ទះ​ទេ​គឺ​រវល់​នៅ​ឯ​ចំការ​ភ្នំ​ឆ្ងាយ​ពី​ភូមិ​ពេល​ទទួល​ដំណឹង​ភ្លាមៗ​រហូត​ដល់​ម៉ោ​០៧​ល្ងាច​ថ្ងៃ​ដដែល​នោះ​ទើប​មក​ដល់​ភូមិ​វិញ​។​

​ឯ​សព​ក្មេង​រង​គ្រោះ​ត្រូវ​បាន​សាច់ញ្ញាត្តិ​ចាត់ចែង​ស្រង់​យក​មក​ផ្ទះ​រង​ចាំ​ឪពុក​ម្តា​យមក​ដល់​ទើប​ចាត់ចែង​បន្ត​ទៀត​។​

​សព​ក្មេង​រង​គ្រោះ​ត្រូវ​សាច់ញ្ញាត្តិ​ក្នុងភូមិ​និង​ឪពុក​ម្តាយ​បាន​ធ្វើបុណ្យ​តាម​ប្រពៃណី​របស់​ជនជាតិ​ចា​រាយ​ផង​ដែរ​ ៕​

received_913603485382570 received_913603482049237

...

ដោយ៖ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print