ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាណ៍មួយបង្កឡើងដោយសារតែ បុរសស្រវឹងស្រាជោកជាំបើករថយន្តឡិចស៊ីស៥៧០បុកម៉ូតូមួយគ្រឿងរុញ បណ្តាលឲ្យដួលហើយអូសជាង១០០ម៉ែត្រ តាំងពីមុខសាលាពោធិ៍ចិនតុងរហូតមកផ្សារសិនជូរីផ្លាហ្សារ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនិងអ្នកដំណើរដេញស្ទាក់តែត្រូវម្ចាស់រថយន្តដកកាំភ្លើងខ្លីភ្ជុងគំរាមបាញ់សម្លាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ តាម ផ្លូវសហព័ន្ធរុស្សី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនិយាយថា ករណីហេតុការណ៏នេះគឺកើតឡើងស្របខណពេលគេឃើញ បុរសភាគីជនរងគ្រោះបើកម៉ូតូស្មាស់មួយគមរឿង ពណ៌ខៀវស្លាកលេខភ្នំពេញ1F-9754 ធ្វើដណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវរថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AA-8808 មួយគ្រឿង បើកដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បានបើកក្នុងល្បឿនលឿនហើយបុកម៉ូតូពីក្រោយជុញអូសជាង១០០ម៉ែត្រ សំណាងល្អអ្នកបើកម៉ូតូចេះលោតចេញទាន់។បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេច ត្រូវប្រជាពលរដ្ឋអ្នកឃើញហេតុការណ៏ ជួយដេញកាក់ឃាត់ឱ្យឈប់បាននៅមុខផ្សារសិនជូរីផ្លាសហ្សារ ភ្លាមនេះស្រាប់តែបុរសអ្នកបើកបររថយន្តបង្កនោះបាន ដកកាំភ្លើងខ្លីគំរាមដល់ប្រជាពលរដ្ឋអ្នកតាមដេញកាក់ឃាត់នោះ ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានមកដល់ ជួយធ្វើអត្តរាគមន៍ ឃើញមានស្ត្រីម្នាក់ចេញមុខមកធ្វើការចរចារជាមួយជនរងគ្រោះ និងយកកាំភ្លើងពីបុរសមា្ចស់រថយន្តលាក់ទុកបាត់ ។
ក្រោយមកសមត្តកិច្ចក៏បានធ្វើការសម្របសម្រួលដោយភាគគីខាងរថយន្តបង្កចេញថ្លៃខូចខាតទៅលើជនរងគ្រោះចំនួន៦០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើយហេតុ។
ជនរងគ្រោះឈ្មោះ ហ៊ុន ឌី ភេទប្រុសអាយុ២២ឆ្នាំមុខរបរយាមម៉ូតូនៅផ្សារពោធិ៍ចិនតុង ស្នាក់នៅភូមិព្រៃទារ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុង។ ចំណែកអ្នកបើករថយន្តបង្ករមិនត្រូវបានគេបង្ហាញពីអត្តសញ្ញាណឡើយ ៕
ដោយ៖ សុខា សែនជ័យ