សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​សត្វព្រៃ​ តាម​ហាង​ផឹកស៊ី​២​កន្លែង​ នៅ​កណ្តាល​ក្រុង​សៀមរាប​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ ក្រុម​អង្គការ​ការពារ​ សត្វព្រៃ​ហៅ​កាត់​ថា​ អង្គការ​វាយ​អេ​ត​បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​និង​កងរាជអាវុធហត្ថ​បាន​ចុះ​ឆែកឆេរ​តាម​ហាង​ផឹកស៊ី​ចំនួន​២​កន្លែង​និង​ចាប់​យក​សត្វព្រៃ​បាន​មួយ​ចំនួន​ ក្នុង​ក្រុង​សៀមរាប​ដែល​ល្បី​ថា​ ខាង​លក់​សត្វព្រៃ​រាប់​ឆ្នាំ​មក​ហើយ​នោះ​ រួច​ទៅ​ប្រលែង​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរវត្ត​វិញ​។​

_

​ប្រតិបត្តិការ​ចុះ​ចាប់​សត្វព្រៃ​ក្នុង​ហាង​មិន​ធ្លាប់​មាន​ពីមុខ​មក​នោះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​ និង​ក្រោយ​ស្តា​ត​ចាស់​ នៃ​ក្រុង​សៀមរាប​។​

​លោក​ម៉ុង​ប៊ុ​ន​លី​ម​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ បាន​ឲ្យ​ដឹង​ថា​ ហាង​ទី​១​ឈ្មោះ​ម្លប់​ស្បូវ​សៀមរាប​ថ្មី​ ទី​២​ឈ្មោះ​ស្រី​មុំ​។​លោក​បាន​ឲ្យ​ដឹង​ថា​ ហាង​ដែល​ល្បីល្បាញ​ខាង​លក់​សាច់សត្វ​ព្រៃ​ឈ្មោះ​ស្រី​មុំ​ មា​នទី​តាំងនៅ​ផ្លូវ​៦០​ម៉ែត្រ​ខាងជើង​សាលាខេត្ត​សៀមរាប​ចម្ងាយ​២០០​ម៉ែត្រ​។​លោក​បាន​បន្ថែម​ឲ្យ​ទៀត​ដឹង​ថា​ ចំណាត់ការ​នេះ​បាន​ធ្វើ​ទៅ​លើ​ហាង​ផឹកស៊ី​ចំនួន​ពីរ​និង​ទីតាំង​លក់​សត្វព្រៃ​មួយ​កន្លែង​។​ ក្នុង​នោះ​ហាង​ម្លប់​ស្បូវ​សៀមរាប​ថ្មី​រក​ឃើញ​ពោះ​វែករនាម​១​ក្បាលពោះ​ ថ្លាន់​១​ក្បាល​សាច់​ទន្សង​១,៨​គីឡូក្រាម​ ហើយ​ឲ្យ​ម្ចាស់​ហាង​ម្លប់​ស្បូវ​សៀមរាប​ថ្មី​ គឺ​ធ្វើការ​ផាកពិន័យ​និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នាំ​ចូល​សត្វព្រៃ​យក​មក​លក់​តទៅ​ទៀត​។​

​លោក​បាន​បញ្ជាក់​ថា​ ចំពោះ​ហាង​ឈ្មោះ​ស្រី​មុំ​វិញ​ កម្លាំង​ជំនាញ​បាន​ចូល​ឆែកឆេរ​ ប៉ុន្តែ​ពុំ​បាន​រក​ឃើញ​សាច់​ឬ​សត្វព្រៃ​អ្វី​នោះ​ទេ​។​ ជាមួយ​គ្នា​នោះ​ដែរ​ លោក​ថា​ នៅ​ក្លែង​លក់​សត្វព្រៃ​ខាងក្រោយ​ទីតាំង​ក្បែរ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​វិញ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បាន​រឹបអូស​កូនអណ្តើក​១៣៨​ក្បាល​,​សារិកាកែវ​ក្របី​១៤​ក្បាល​។​ សត្វ​ទាំងនោះ​បាន​យក​ទៅ​ប្រលែង​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​។​ ហើយ​ឲ្យ​អ្នកលក់​សត្វ​ក្បែរ​ព្រះ​អង្គ​ចេក​ចម​ គឺ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ចាប់​សត្វ​មក​លក់​ តទៅ​ទៀត​

​គួរ​បញ្ជាក់​ផង​ដែរ​ ហាង​ផឹកស៊ី​ខាងលើ​ បាន​បើក​លក់​សាច់សត្វ​ព្រៃ​លួចលាក់​ជា​យូរ​ឆ្នាំ​មក​ហើយ​ និង​លក់​ឲ្យ​ភ្ញៀវ​ដែល​ស្គាល់គ្នា​ ឬ​មន្ដ្រី​ធំៗ​ប៉ុណ្ណោះ​ ចំណែក​ភ្ញៀវ​ធម្មតា​ ហាង​ផឹកស៊ី​ខាងលើ​មិន​ហ៊ាន​លក់​ឲ្យ​នោះ​ទេ​ ដោយ​ខ្លាច​បែកការ​។​ប៉ុន្ដែ​ទោះជា​យ៉ាងណា​ សមត្ថកិច្ច​មាន​ចំណាត់ការ​នេះ​ ប្រហែលជា​អាច​បាត់​ឆ្នាំ​បាយ​របស់​មន្ដ្រី​ខិលខូច​មួយ​ចំនួន​ព្រោះថា​ ការ​លក់​សត្វព្រៃ​យ៉ាង​ត្រជាក់ត្រជុំ​នៅ​តាម​ហាង​ផឹកស៊ី​កន្លង​មក​នោះ​ ដោយសារ​មាន​កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន​បាន​ទៅ​យក​លុយ​ពី​ម្ចាស់​ហាង​ថែម​ទៀត​ផង​ ជា​ថ្នូរ​មិន​បង្ក្រាប​ ៕​

__1__2

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print