បើកលឿនហ្រ្វាំងមិនទាន់បុកគោឆ្លងផ្លូវស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្ត កំពង់ឆ្នាំង ៖  យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ នឹងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនយ៉ាងលឿនបុកគោមួយក្បាលដែលដើរឆ្លងថ្នល់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១CI២៦១៤ ធ្វើដំណើរពីជើងទៅត្បូង ដែលបើកក្នុងល្បឿនយ៉ាលឿន នៅពេលមកដល់ចំណុចកើតហេតុ ក៍មានសត្វគោ១ក្បាលបានដើរចេញពីមាត់ប្រឡាយក្បែរផ្លូវជាតិ ដើរឆ្លងផ្លូវក៍បណ្តាលអោយជនរងគ្រោះបើកម៉ូតូបុកគោពេញមួយទំហឹងតែម្តង ហើយបានដួលបោកក្បាលទៅនឹងផ្លូវរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក បណ្តាលអោយជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះនៅឡើយទេ នៅពេលនេះសមត្ថកិច្ចសូមអំពាវនាវដល់ក្រុមគ្រួសារដែលបាត់សាច់ញាតិមកទំនាក់ទំនងសមត្ថកិច្ចនៅស្រុករលាប្អៀរ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print