ទេ​ពធី​តាដែ​លល្បី​ថាស្អា​ត​ខ្លាំង​នៅអ​ង្គ​រស​ង្រ្កាន្តជាអ្នកណា?

ចែករំលែក៖

​ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងអំពីសម្រស់​តួ​​ទេព​​ធី​តា​​ឆ្នាំ​​ថ្មី​ បាន​​ធ្វើ​​ឲ្យ​​​​ម​ហា​​ជន​​ទូ​ទៅ​​សរ​សើ​រ​​មិន​​ដា​ច់​​ពី​​មាត់។យុវតីស្រស់សោភានេះមាន​​ឈ្មោះ​ថា​​ សុគា គឹ​ម​​​លាង ​​​​ជា​​នា​ថ​​ការីផ្នែ​ក​​រ​បាំបុរា​ណ និងជាសិល្បករផ្នែករបាំបុរាណរបស់ក្រសួងទេសចរណ៍ដែលធ្លាប់តំណាងឲ្យសិល្បករខ្មែរចេញទៅផ្សព្វផ្សាយវប្បធម៌ខ្មែរនៅបរទេសកន្លងមកផងដែរ។

លេចមុខដ៏គួរឲ្យភ្ញាក់ផ្អើល យុវតី សុគា គឹម​លាង មាន​វ័យ​១៨​ឆ្នាំ​ដែល​សម្រ​ស់នា​ង​កាន់​តែ​ស្រស់ស្អា​តខ្លាំ​ង​នៅពេ​លគ្រង​សំលៀ​ក​បំពាក់ទេពធីតាឆ្នាំថ្មី ជាព្រះម៉ែ​នាគី​ និង រាំ​ថ្វាយ​បា​ន​យ៉ាង​​ល្អក្នុ​​ង​ក​​ម្ម​វិធីបុណ្យក​តញ្ញូ នាពេ​លក​ន្ល​ងមក។។នាងកើ​តក្នុ​ងត្រ​កូល​អ្នក​ជំនួ​ញម​ធ្យមមួ​យ​នៅក្នុ​ងរា​ជធានី​ភ្នំពេញ​។​ ដោយសា​រ​ក្រុ​មគ្រួ​សារ​ស្រ​លាញ់​សិល្បៈ​បុ​រាណ បាន​ជំរុ​ញឲ្យ​នាង​ចូ​លសិក្សា​ថ្នា​ក់របាំបុ​រាណ​ នៃ​សាលា​មធ្យ​ម​វិចិ​ត្រសិល្បៈ​ ហើយពេ​លនេះ​នាង​បាន​បញ្ច​ប់រួ​ចទៅហើ​យ​ និងបន្តកា​រ​សិក្សា​ជំនា​ញទេ​ស​ចរ​ណ៍នា​សាកល​វិ​ទ្យាល័​យភ្នំ​ពេញ​អ​ន្តរជា​តិ ប៉ុន្តែដោ​យសា​ររ​វល់នឹង​ការ​ងារ​ផ្នែក​រ​បាំនា​ងបា​នព្យូ​រកា​រ​សិក្សា​មួ​យរ​យៈពេ​លម​កហើ​យ។ នាងបា​ន​បញ្ជាក់បច្ចុប្ប​ន្ននា​ងកំ​ពុង​មមាញឹក​ខ្លាំង​នឹ​ងកា​រងារ​ចេញ​ផ្សព្វ​ផ្សាយ​សិល្បៈ​វប្ប​ធម៌ផ្នែ​ករ​បាំបុ​រាណរបស់ក្រ​សួង​ទេសច​រណ៍។ នាង​បញ្ជា​ក់ថា​ ទើបនឹ​ងម​ក​ពីបំ​ពេញ​ការ​ងារ​នេះនៅ​ប្រទេ​សអាល្លឺម៉​ង់កា​លពី​ពេល​ថ្មីៗ​នេះ​ ហើយនឹ​ងប​ន្តចេ​ញទៅ​បំពេ​ញកា​រងា​រនេះ​នៅខែ​មិថុ​នាខា​ងមុ​ខនៅលើ​ទឹក​ដីនៃ​ព្រះរា​ជាណា​ចក្រ​ថៃ​។ យុវតីរូបនេះហាក់មិនចង់រវីរវល់ច្រើននឹងការភាពល្បីល្បាញនោះទេ ខណៈដែលនាងលើកឡើងថា ការងារសិល្បៈត្រឹមតែជានាដការរបាំបុរាណម្នាក់គឺគ្រប់គ្រាន់ ហើយចង់បានត្រឹមតែជួយផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់បរទេសគឺគ្រប់គ្រាន់ហើយសម្រាប់នាង។

កញ្ញា គឹមលាង លើ​កឡើ​ងថា​នា​ងស្រ​លាញ់​កា​រងា​រជា​នាថ​ការ​នេះខ្លាំ​ងណាស់​ដែល​ពិ​បាក​នឹង​បោះ​បង់​ការ​ងារ​នេះ​ចោល ហើ​យនា​ងពិ​តជាអ​រគុណ​ចំពោះ​ក្រសួងស្ថា​ប័ន​នានា​ដែ​លធ្លា​ប់បា​នផ្ត​ល់ឱ​កាស ផ្តល់​កិត្តិ​យស និង​ការ​សរសើរ​ចំពោះកា​រងា​រនា​ងកន្លង​មក ហើយ​នាង​រំពឹ​ងថា​នឹង​មាន​ឱកា​សល្អៗ​ជាច្រើ​នស​ម្រាប់នា​ងពិសេសការចូលរួមចំណែកលើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរ៕

ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print