ពៅ លីដា លេងឈុតសម័យបារាំងក្នុងរឿង”សម្ពាយបុណ្យ”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រី ពៅ លីដា បានបង្ហាញមុខជាមួយនឹងឈុតសម្លៀកបំពាក់សម័យអាណានិគមនិយមបារាំង ក្រោយពីនាងទទួលបានតំណែងក្នុងភាពយន្តភាគថ្មីមួយគឺរឿង”សម្ពាយបុណ្យ” ដែលសម្តែងរួមគ្នាជាមួយនឹងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើន។

ទីផ្សារស​ម្តែ​ងភា​ពយ​ន្តរ​ប​ស់ក​ញ្ញា ពៅ លីដាហា​ក់​ហក់​ឡើង​ខ្លាំ​ងក្នុ​ងរយៈពេ​ល​៣ឆ្នាំ​ចុង​ក្រោយនេះ​។ ពៅ លីដាបា​នលើ​កឡើ​ង​ថាភា​ព​យន្ត​ភា​គថ្មី​ដែ​លនា​ង​ទទួ​លបា​នដំណែ​ងតួ​ឯក​រួម​ជាមួ​យលោ​ក ឌីម ឧត្តម​នោះគឺ​រឿង​”សម្ពាយបុ​ណ្យ” ដោយស​ម្តែង​ជាតួ​ ឈ្មោះ​នាង​កែវ​។ តារាល្បី​ឈ្មោះ​រូប​នេះប​ន្ត​ថាភា​ពយ​ន្តនេះ​មាន​តារា​ស​ម្តែង​ប្រុស​ស្រីល្បី​ឈ្មោះ​ជាច្រើន​ចូ​ល​រួម​សម្តែ​ង ហើយទិ​ដ្ឋ​ភាព​នៃភា​ព​យន្ត​គឺឆ្លុះ​បញ្ចាំ​ងពី​ទិដ្ឋ​ភាព​សង្គ​មខ្មែ​រនា​ងស​ម័​យអា​ណានិ​គ​មនិ​យម​បារាំ​ង ដែលកា​ន់តែ​រំលេ​ចភា​ព​យន្ត​នេះឲ្យ​កា​ន់តែចា​ប់ចិ​ត្តដិតអា​រ​ម្មណ៍​។ នាង​ថានេះមិ​ន​មែន​លើក​ដំបូ​ងទេ​ដែល​នាង​ស​ម្តែង​ជាតួ​បែ​បក​ម្សត់ ទួញយំ​នោះ ទើ​បវា​មិន​មែន​ជាឧ​ប​សគ្គ​សម្រា​ប់​នាង​ទេ ដែល​ពេល​ខ្លះ​ចូល​តួ​ខ្លាំង​រហូត​ដល់ថ្នាក់​ហើម​ភ្នែក​ទៀត​ផង​។ នាង​ថាប៉ះ​ឈុត​កម្ស​ត់​ខ្លាំង​​ព្រោះតែ​​សា​ច់​​រឿង​​នា​​ង​ត្រូ​​វ​បា​ន​​គេ​​ធ្វើបា​​បចា​​ប់​​តាំ​ងពី​ដើម​រឿង​រហូ​ត​ដ​ល់ប​ញ្ចប់រឿ​ង។ នាង​លើក​ឡើង​ដែ​រថា​ មិន​ដែល​រា​ថយនឹ​ងការស​ម្តែង​គ្រ​ប់ទ​ម្រ​ង់តួ​ ហើយនា​ងក៏ពេ​ញចិ​ត្ត​នឹង​ការ​ស​ម្តែ​ងទាំ​ងបែ​បកា​ច ​និងក​ម្សត់។ ​ជាមួយគ្នានេះនាងពេញចិត្តខ្លាំងនឹងការសម្តែងភាពយន្ដដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពនាសម័យអាណានិគមនិយមបារាំងនេះ។

​សន្ទុះ​ការ​ងារស​ម្តែង​ឆ្នាំ​នេះវិ​ញ​នាង​លើ​កឡើង​ថា​គឺ​នា​ង​ទទួ​លបា​ន​ច្រើន​មិនចា​ញ់ឆ្នាំមុន​ទេ​ ប៉ុន្តែនា​ង​ពិ​តជា​សោ​កស្តា​យ​ព្រោះតែ​មិ​នមា​ន​ពេល​ទ​ទួល​យក​ភា​ពយ​ន្តថ្មី​មួយចំ​នួន​ដែល​ទា​ក់ទ​ង​មក ព្រោះតែពេលវេលា​ការ​​ស​​ម្តែ​ង​​ជា​​ន់​គ្នា​ ​។ ​​នាងរំ​ពឹង​ដែ​រថា​ទស្ស​និ​កជ​ននឹង​នៅ​តែប​ន្ត​គាំទ្រ​ស្នា​ដៃភា​ព​យន្ត​ដែ​លនា​ង​សម្តែ​ង មិន​ថាតែ​ភាព​យ​ន្តដែល​នាង​សម្តែ​ងជាតួ​អង្គ​ប្រភេទ​ណានោះ​ទេ ហើយភាពយន្តភាគថ្មីនេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print