ពលរដ្ឋ​រុ​ស្ស៊ី​១១.០០០​នាក់​ត្រូវ​ចាក​ចេញពី​ប្រទេស​អេ​ហ្ស៊ី​ប

ចែករំលែក៖

​រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​ដឹក​ជញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ប្រមាណ​១១.០០០​នាក់​ដែល​កំពុង​ធ្វើ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​ក្នុង​រយៈពេល​២៤​ម៉ោង​ ហើយ​អ្នក​ទេសចរណ៍​បន្ថែម​ទៀត​ត្រូវ​ជម្លៀស​ចេញពី​ប្រទេស​នេះ​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

rses

​ទីក្រុង​ម៉ូ​ស្គូ​បាន​ប្រកាស​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា​ ខ្លួន​បាន​និង​កំពុង​ផ្អាក​រាល់​ការ​ហោះហើរ​ទាំងអស់​ឆ្ពោះទៅ​កាន់​ប្រទេស​អេ​ហ្ស៊ី​ប​ ក្រោយ​ពី​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ក្នុង​ឧបទ្វីប​ ស៊ី​ណាយ​ ហើយ​ដែល​មានការ​សង្ស័យ​ថា​ ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​កើតឡើង​ដោយសារ​តែ​ការ​បំផ្ទុះ​គ្រាប់បែក​នោះ​ ។​

​ជើងហោះហើរ​ពិសេស​សរាប់​សិប​គ្រឿង​ត្រូវ​មមាញឹក​នៅ​ក្នុង​ការ​ដឹក​ជនភៀសខ្លួន​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​ខ្លួន​វិញ​ ។​

​ការ​ប្រារព្ធ​ពិធី​ដើម្បី​ចង​ចាំ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ St​ Petersburg​ របស់​រុ​ស្ស៊ី​ សម្រាប់​ជន​រង​គ្រោះ​ទាំង​២២៤​នាក់​ ដែល​ភាគច្រើន​ជា​ពលរដ្ឋ​រុ​ស្ស៊ី​ ។​

​កណ្តឹង​ដ៏​ធំ​មួយ​ត្រូវ​បន្លឺ​សំឡេង​លាន់ឮ​ឡើង​២២៤​ដង​ ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ St​ Isaac’s​ Cathedral​ ។​ នេះ​ជា​ការ​បាត់​បង់ជីវិត​ពលរដ្ឋ​រុ​ស្ស៊ី​ដ៏​ច្រើន​បំផុត​សម្រាប់​រុ​ស្ស៊ី​ស្តី​ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ ។​

​នេះ​ជា​គ្រោះថ្នាក់​តាម​ផ្លូវអាកាស​របស់​រុ​ស្ស៊ី​លើក​ទី​៤​ បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​៣១​ ខែតុលា​ ខណៈ​កំពុង​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​ St​ Petersburg’s​ Pulkovo​ ។​

​ចក្រភព​អង់គ្លេស​ក៏​បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​៣៥០០​នាក់​ចេញពី​តំបន់​រមណីយដ្ឋាន​ Sharm​ el-Sheikh​ ពី​ទីកន្លែង​ដែល​យន្តហោះ​ Metrojet​ Flight​ 9268​ ហោះហើរ​ចាកចេញ​ឆ្ពោះទៅ​កាន់​ទីក្រុង​ St​ Petersburg​ ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​៣១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ចក្រភព​អង់គ្លេស​បាន​បញ្ឈប់​រាល់​ការ​ហោះ​ទៅ​ មក​ពី​តំបន់​រំ​ណី​យ​ដ្ឋា​ន​ទេសចរណ៍​របស់​អេ​ហ្ស៊ី​ប​នេះ​កាលពី​ពុធ​ ស​ប្តា​ហ៍​មុន​ ដោយសារ​តែ​ក្រុម​ចារកម្ម​សម្ងាត់​ស៊ើបការណ៍​បាន​ដំណឹង​ថា​ យន្តហោះ​ Airbus​ ដែល​ជួប​គ្រោះថ្នាក់​នោះ​ទំនង​កើតឡើង​ដោយសារ​តែ​ការ​បំផ្ទុះ​គ្រាប់បែក​ ។​

​ប្រទេស​រិះគន់​ចក្រភព​អង់គ្លេស​ទាក់ទង​ការ​សម្រេចចិត្ត​ខាងលើ​នេះ​ ប៉ុន្តែ​បន្ទាប់​ នៅ​ថ្ងៃ​សៅរ៍​ ស​ប្តា​ហ៍​មុន​នេះ​ រុ​ស្ស៊ី​ស្រាប់តែ​បញ្ឈប់​រាល់​ជើងហោះហើរ​របស់​ខ្លួន​ឆ្ពោះទៅ​កាន់​ប្រទេស​អេ​ហ្ស៊ី​ប​ផង​ដែរ​ ។​ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​ចុះហត្ថលេខា​លើ​បម្រាម​ហោះហើរ​នេះ​កាលពី​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ប្រទេស​រុ​ស្ស៊ី​ស្ទើរ​ក្លាយទៅជា​ប្រទេស​មួយ​ក្នុង​ចំណោម​៣​ដែល​មាន​អ្នក​ទេសចរណ៍​ទៅ​កាន់​ប្រទេស​អេ​ហ្ស៊ី​ប​ច្រើន​ជាងគេ​បំផុត​ ។​ ក្រុម​អ្នក​ទេសចរណ៍​ទាំងនោះ​ភាគច្រើន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ដូច​ជា​ Sharm​ el-Sheikh​ និង​ Hurghada​ ជាដើម​

​កាលពី​ឆ្នាំ​២០១៤​ អ្នក​ទេសចរណ៍​រុ​ស្ស៊ី​ប្រមាណ​ជិត​៣​លាន​នាក់​បាន​ទៅ​កាន់​ប្រទេស​អេ​ហ្ស៊ី​ប​តាម​តំបន់​រមណីយដ្ឋាន​នានា​៕​

edw

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print