រុស្ស៊ីបានសម្រេចបង្ហាញពីការគ្រប់ គ្រងទាំងស្រុងនៅប៉ូលភាគខាងជើងផែនដីដោយបានឡើងគម្រោងសាងសង់រោងចក្រអគ្គិសនីបរមាណូចំនួន៣០កន្លែង ដែលអាចបំលាស់ទីបាន ។ រោងចក្រ បរមាណូធុនតូចធ្វើនៅលើនាវាងាយស្រួល ក្នុងការផ្លាស់ទីកន្លែង ។
សារព័ត៌មាន Barents Observer របស់ប្រទេសណ័រវេបានផ្សាយថា រុស្សី បានប្រកាសនឹងសាងសង់រោងចក្រ អគ្គិសនីបរមាណូ៣០កន្លែងសម្រាប់ បំពេញតម្រូវការគ្រប់គ្រងប៉ូលខាងជើងផែនដីសម្បូរទៅដោយធនធានធម្មជាតិ។
រោងចក្រអគ្គិសនីខាងលើស្ថិតនៅ ក្នុងគម្រោងបង្កើតវត្ដមានយោធាក្នុង តំបន់ទាំងនោះដើម្បីផ្គត់ផ្គង់អគ្គិសនី សម្រាប់ទីតាំងយោធានៅទីនោះ ។ រោង ចក្រអគ្គិសនីបរិមាណូធុនតូចអាចជំនួស ម៉ាស៊ីភ្លើងបាន ។ រោងចក្រអគ្គិសនីធុន តូចនោះអាចបំលាស់ទីបានតាមរថយន្ដធុនធំផងដែរ។គម្រោងរោងចក្រអគ្គិសនីធុនតូចនិងត្រូវដំណើរការនៅឆ្នាំ២០២០។
តាមអ្នកឯកទេសការដែលរុស្ស៊ីសាងសង់រោងចក្រអគ្គិសនីបរមាណូនោះរុស្ស៊ីមិនទាន់បានពិភាក្សាជាមួយប្រទេសជា ដៃគូនោះឡើយទេ។
នៅក្នុងគម្រោងបង្កើតកម្លាំងនៅ ប៉ូលខាងជើងផែនដីរុស្ស៊ីមានគម្រោង បង្កើនទីតាំងយោធាបន្ថែមនៅទីនោះហើយ ថែមទាំងស្ថានបនាជួសជុលឡើងវិញនូវទីតាំងយោធាចាស់ៗកាលពីសង្គ្រាម លោកលើកទីពីរ ។
ប្រធានាធិបតីពូទីនមានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធយុទ្ធសាស្ដ្រនិងកម្លាំង ការពារដែនអាកាសដើរតួនាទីយ៉ាង សំខាន់ក្នុងការធានាសន្ដិសុខជាតិនិងធ្វើឱ្យមានតុល្យភាពយុទ្ធសាស្ដ្រ។ រុស្ស៊ីនឹង បញ្ជូនកងពលកាំជ្រួចមីស៊ីលចំនួន៤ទៅស្ថិតនៅជួរមុខដើម្បីទប់ស្កាត់ការវាយ ប្រហារតាមដែនអាកាសពីសត្រូវ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត