ព្រំដែនអាមេរិក-មិចស៊ីកូ តានតឹងដោយសារជនភៀសខ្លួន

ចែករំលែក៖

ជនភៀសខ្លួន​រាប់រយនាក់ នៅអាមេរិកកណ្តាល បានធ្វើដំណើរ ប្រជ្រៀតគ្នា នៅលើរថយន្ត ក្រុង​ទៅកាន់ព្រំដែន អាមេរិក កាលពីថ្ងៃទី​២៩ខែមេសា ដើម្បី​សុំភៀសខ្លួន​ចូលក្នុងទឹកដីអាមេរិក​ បានក្លាយជាឧបស័គ្គយ៉ាងធំ សម្រាប់​រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាលត្រាំ ។

ជនភៀសខ្លួន ជិត ២០០នាក់ បានសម្រេច​ បានសម្រេច ទៅកាន់ព្រំដែន San Diego ​សុំភៀសខ្លួន ។ ជនភៀសខ្លួនទាំងនោះ មិនអាច ស្នាក់នៅទីនោះបានឡើយ ចំណែកស្ត្រីនិងកុមារ ត្រូវបានផ្តល់អាទិភាព​ ចំណែកអ្នកផ្សេងទៀត រងចាំថ្ងៃផ្សេង។

ក្រុមជនភៀសខ្លួន​អាមេរិកកណ្តាល​ កំពុងតែ សាកល្បង​នៅនយោបាយតឹងតែងនៅព្រំដែន​ជាប់មិចស៊ីកូរបស់រដ្ឋាភិបាលដូណាលត្រាំ ។ កន្លងមក លោកត្រាំ និងគណរដ្ឋមន្ត្រី បានតាមដានយ៉ាងយកចិត្តទុកដាក់​នៅក្រុមជនភៀសខ្លួនអាមេរិកកណ្តាល ។ រដ្ឋាភិបាលអាមេរិក និងមាន​ប្រតិកម្ម យ៉ាងឆាប់បំផុត ទៅលើបញ្ហាខាងលើ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាមេរិក​លោក​ Jeff Sessions ​បានចាត់ទុក​រថយន្តក្រុង​ភៀសខ្លួនខាងលើ​កំពុងបង្ករឲ្យច្បាប់អាមេរិក ត្រូវ ចុះខ្សោយ ក្រសួងយុត្តិធម៌និង បញ្ជូនក្រុមរដ្ឋអាជ្ញាធម៍ទៅកាន់ព្រំដែនដោះស្រាយបញ្ហាខាងលើ។

ចំណែករដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិក  លោកស្រី​ Kirstjen Nielsen ​បានបញ្ជាក់ថា លិខិតសុំភៀសខ្លួន និងត្រូវដោះស្រាយ ប្រកបដោយប្រសិទ្ធិភាពនិងឆាប់បំផុត ។ ប៉ុន្តែ អ្នកដែលផ្តល់ព័ត៌មានមិនពិតនោះនឹងត្រូវ​ផាកពិន័យ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print