ខេត្ដឧត្ដរមានជ័យ៖ បុរសម្នាក់បានស្លាប់នៅក្នុងបន្ទប់ផ្ទះជួល រីឯស្ដ្រីម្នាក់ ទៀតស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងដែល តាមការសន្និដ្ឋានជំហានដំបូងនៅកន្លែងកើតហេតុដោយសារជនរងគ្រោះទាំងពីរ នាក់ខ្យល់គរ។ ក៏ប៉ុន្ដែលោក សូ នៅ អធិការស្ដីទីស្រុកអន្លង់វែងបានបញ្ជាក់នៅ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកាថា ផ្អែកតាមការពិនិត្យជនរងគ្រោះទាំងពីរនាក់ស្លាប់ ដោយសារពុលស្រាស ព្រោះជនរងគ្រោះ នៅលើមាត់មានបែកពពុះមាត់ ។
ករណីបុរសស្ដ្រីស្លាប់បន្ដបន្ទាប់គ្នាបាន ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៥និង៤០នាទីព្រលប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ ។
បើតាមលោកអធិការស្រុកអន្លង់វែង ឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ កន ខន ភេទប្រុស អាយុ៥៣ឆ្នាំ រីឯស្ដ្រីរងគ្រោះ* ដែលស្លាប់នៅមន្ទីរពេទ្យឈ្មោះ អៀង រិទ្ធ ហៅផាត អាយុ៦៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលព្រិច ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ។
បើតាមប្រភពព័ត៌មាននៅកន្លែង កើតហេតុបាននិយាយថា ស្ដ្រីរងគ្រោះ និងបុរសរងគ្រោះជាប្ដីប្រពន្ធលួចលាក់។ នៅមុនពេលកើតហេតុគេបានឃើញ បុរសរងគ្រោះពេលវិលត្រឡប់មកពីរត់ម៉ូតូឌុបបានចូលទៅក្នុងបន្ទប់ហូបបាយជាមួយនឹងស្ដ្រីរងគ្រោះ ។ ក៏ប៉ុន្ដែគេមិន ដឹងថា ជនរងគ្រោះទាំងពីរនាក់បានផឹក ស្រាឬអត់នោះទេ តែជាទម្លាប់ជនរង គ្រោះនៅពេលហូបបាយតែងតែនាំគ្នា ផឹកស្រា.សមុនចូលសម្រាក ។
ប្រភពបានបន្ដថា មូលហេតុដែលនាំ ឱ្យស្ដ្រីនិងបុរសរងគ្រោះស្លាប់ទាំង២នាក់ ជាបន្ដបន្ទាប់បែបនេះសង្ស័យពួកគេផឹក ស្រាស្រវឹងខ្លាំងហើយនាំគ្នារួមរ័កយ៉ាង ពុះកញ្ជ្រោល ខណៈដែលបុរសរងគ្រោះ ទើបត្រឡប់ពីរត់ម៉ូតូឌុបអស់កម្លាំងធ្វើ ឱ្យរូបគាត់ស្លាប់លើបង្គងតែម្ដង។ ចំណែកស្ដ្រីរងគ្រោះអាចដោយសារតែ ហូបស្រា.សច្រើននិងពុះកញ្ជ្រោលផ្លូវ ភេទក៏ធ្វើឱ្យមានអាការមិនប្រក្រតីហើយ បានបាត់បង់ជីវិតពេលយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។
ទាក់ទិននឹងព័ត៌មានដែលថា ជនរង គ្រោះទាំង២នាក់ជាប្ដីប្រពន្ធលួចលាក់ ស្លាប់ខាងលើនេះអ្នកយកព័ត៌មាននគរ វត្ដមិនអាចរកការពន្យល់ពីក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះបានទេនៅរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ យ៉ាង ណាក៏ដោយករណីនេះជនរងគ្រោះទាំង២នាក់បានបាត់បង់ជីវិតទៅហើយហើយអ្វីដែលជាភាពចាំបាច់នោះគឺសមត្ថកិច្ច ត្រូវតែរកមូលហេតុច្បាស់លាស់ឱ្យ ឃើញថា តើការស្លាប់របស់ជនរងគ្រោះ ទាំង២នាក់នេះពុលស្រា.ស ឬក៏ត្រូវគេ ដាក់ថ្នាំក្នុងស្រា?
ដោយ៖ ប៉ែន នួន