គួរអោយអាសូរណាស់…មើលចុះម្តាយឪពុកឈ្លោះគ្នា ម្តាយរត់ចោលកូនអត់ទឹកដៅបៅ ឈឺយំទាល់តែស្លាប់

ចែករំលែក៖

ភ្នំពេញ៖  អ្នកណាមិនខ្លោចចិត្ត ដែលទារក​អាយុ៤ខែ​ដ៏​កម្សត់​ម្នាក់បានស្លាប់​គួរ​ឲ្យ​អាសូរ បន្ទាប់ពីឪពុកម្តាយរបស់គេឈ្លោះគ្នា ហើយម្តាយរត់ចោលបាត់ទុកកូនឲ្យនៅជាមួយឪពុក ជិតមួយអាទិត្យហើយកូនមិនចេះបៅទឹកដោះគោដោយធ្លាប់តែបៅដោះម្តាយ ធ្វើឲ្យទារកម្នាក់នេះមានជំងឺស្រែកយំទារបៅដោះម្តាយទាល់តែស្លាប់ ។ តើ​នេះ​ជា​កំហុស​នរណា?

​ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពី​ថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ត្រូវនឹងទី៣ ខែឧសភា ឆ្នាំ២០១៨  ស្ថិតនៅក្នុង​វត្ត​ចាក់អង្រែ​ក្រោម ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។

បន្ទាប់ពីមានរឿងរ៉ាវគួរឲ្យខ្លោចចិត្តបែបនេះ គេឃើញ ឪពុកមានវ័យជាង២០ឆ្នាំ​បាន​បី​សព​កូន ដើរចូល​ក្នុង​វត្ត​សំដៅទៅ​ប៉ាឆា រួច​តថ្លៃ​ជាមួយ​តាអាចារ្យ រៀបចំ​បូជាសព​កូនទាំងរលីងរលោង​ទឹកភ្នែក ដោយ​ពុំ​រាយការណ៍​ទៅប្រាប់​សមត្ថកិច្ច​ឱ្យដឹង និង​ចុះមក​ពិនិត្យ​សាកសព​ឡើយ។ លុះ បានមួយសន្ទុះធំទើបគេឃើញម្តាយវ័យក្មេងដែរនោះ ក៏បានមកដល់ដែរដោយ​ក​ញ្ឆក់សព​កូន​ពីដៃប្តីមកអោបទ្រហោរយំរៀបរាប់ឲ្យដឹងសាច់រឿង ក្នុងគ្រួសារថា ប្ដី​របស់​នាង​ឈ្មោះ ម៉ៅ មករា អាយុ២០ឆ្នាំ គ្មានមុខរបរច្បាស់លាស់ទេ។ពួកគេ​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ ដោយ​មិនបាន​រៀបការ​ទេ ជិត៣ឆ្នាំមក​ហើយរហូតធ្វើឲ្យក្រុមគ្រួសារ​ទាំងសងខាង​មិន ​ពេញចិត្តឡើយ។ នាងទើបតែ​សម្រាល​បានកូន​ប្រុស​ម្នាក់នេះ អាយុ៤ខែ​ប៉ុណ្ណោះ ហើយចាប់ពី​បាន​ស្រលាញ់គ្នា​ជា​ប្ដី​ប្រពន្ធ​មក ប្តីចេះតែ​រឿង​ឈ្លោះ​គ្នាស្ទើរតែ​រាល់ថ្ងៃនិងមិនសូវរស់នៅជុំគ្នាទេ គឺនាងរស់នៅខាងម្តាយនាង ឯប្តីរស់នៅជាមួយម្តាយគេ។ ប្ដី​របស់​នាង​មិនដែល​ហៅ​ម្ដាយ​របស់​នាង​ថាម៉ែ​ម្ដង​ទេ តាំងពី​មិនទាន់​មាន​កូន រហូតមក​កើតកូន​បាន​ជាង៤ខែ​នេះ។

នាង​បន្តទៀតថា លុះ៦ថ្ងៃមុន​កូន​ស្លាប់​នេះ ប្ដី​នាង​បាន​ទូរស័ព្ទមក ដោយ​ប្រាប់ថា ចង់យក​កូន​មកលេង​ផ្ទះ ទើប​នាង​រៀបចំ​អីវ៉ាន់ និង​យក​កូន​ទៅផ្ទះខាងប្តីនៅ​សង្កាត់ចាក់អង្រែក្រោមនេះ ។ បន្ទាប់ពី​មកដល់​ផ្ទះ​ប្ដី​​នាង​ក៏​ឈ្លោះ​ជាមួយ​ប្ដី ព្រោះប្រចណ្ឌប្ដី​នាង​លួច​មាន​ស្រី ទើប​មិន​ទៅ​ជួយ​មើលថែ​កូន និង​មាន​សម្ពាធ​ពី​ក្រុមគ្រួសារ​ខាង​ប្តី ដែល​មិនបាន​ពេញចិត្ត​នាង​ទៀត​នោះ ទើប​រូបនាង​សម្រេច​ទុក​កូន​ឲ្យ​ប្ដី​មើល ហើយក៏​ត្រឡប់ទៅផ្ទះ​នាង​វិញ ព្រោះតែចង់ឲ្យប្តីភ្ញាក់​ខ្លួន​ថា​មើលកូនលំបាកប៉ុនណា និងម្យ៉ាងកុំឲ្យស្រីក្រោយថាប្តីនាងនៅកំលោះគឺមានកូនហើយ​ឈប់ស្រលាញ់ប្តីនាងទៅ។ លុះមកដល់យប់​ថ្ងៃទី២ ខែឧសភា ២០១៨ ប្ដី​ទូរស័ព្ទ​ប្រាប់ថា កូន​ឈឺ​ហើយហើមពោះ និង​ស្រែកយំ​មិន​បាត់​សោះទោះបីឲ្យទឹកដោះគោបៅយ៉ាងណាក៏ដោយ វាមិនបៅទេ ទើប​ ស្អែកឡើងនាងមក​យក​កូន​ទៅ​ឲ្យគ្រូ​ពេទ្យ​ពិនិត្យមើលជំងឺ។ លុះ​ព្រឹក​ថ្ងៃទី៣ ខែឧសភា​នាង និងប្តីបាន​យក​កូន​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យមើល តែ​អកុសល​កូន​បាន​ស្លាប់​ពេល​យកទៅ​ដល់​មន្ទីរពេទ្យ។

ចំណែកអ្នករស់នៅក្បែរវត្តចាក់អង្រែក្រោមវិញបាននិយាយថា​ បន្ទាប់ពីដឹងថាកូនអាយុ៤ខែ​ស្លាប់​​បុរស​​ជា​ប្ដី​ចេញពីមន្ទីរពេទ្យមក​មុនដោយ​យកស​ពកូន​ទៅ​វត្ត ដើម្បី​ឲ្យ​ព្រះសង្ឃ​និង​អាចារ្យ  បង្សុកូល​រួច​ចង់​បូជាសព​ហើយក្រោយមកទើបឃើញស្រ្តីជាម្តាយសពមកដល់​វត្ត​ចាក់អង្រែ​ក្រោម​ដែរ។ក្រោយពី​ព្រះសង្ឃ​និង​តា​អាចារ្យ​សូត្រមន្ត​រួច​ភ្លាម ស្ត្រី​ដែលជា​ម្ដាយមីង​ខាង​ប្រុស បាន​ដើរមក​ស្រែក​ស្ដី​ជេរឲ្យ​នារី​ជា​ម្ដាយ​របស់​ទារក៤ខែ​នោះ​ថា មកពី​នាង​ឯង ទុក​កូន​ចោល រួច​រត់ចោល​កូន​បាត់ ទើប​កូន​គ្មាន​ទឹកដោះ​បៅ ស្រែក​ឃ្លាន​យំ​រហូត ទោះ​ឲ្យ​បៅ​ទឹកដោះគោ ក៏​មិន​ព្រម​បៅ រហូត​ទាល់តែ​កូន​ហើមពោះ ឥឡូវ​ដាច់ខ្យល់​ស្លាប់ ទើប​នាង​ឯង​មក តើមកធ្វើអី? ចំណែកនាងជាម្តាយសព​ឆ្លើយតប​​វិញ​ថា នាង​គ្មាន​កំហុស​អី​នោះទេ មកពី​ក្រុមគ្រួសារ​សាច់ញាតិ​ប្ដី​នាង មិនពេញចិត្ត​រូបនាង​ជា​ប្រពន្ធ​ ហើយ​ពេល​មានកូន​ជាមួយគ្នា​ទៀត ហើយការ​ដែល​នាង​ចេញទៅ​នោះ គឺ​បាន​ឈ្លោះ​ទាស់សំដី​គ្នា​ជាមួយ​ប្ដី ព្រោះ ​ប្ដី ទៅ​លួច​មាន​ស្រី ហើយ​មិនសូវមាន​ពេល​ជួយ​មើលថែ​កូន​ទេ។ក្រោយមក​លោកតា​អាចារ្យបាន​ប្រាប់​ឲ្យ​បុរស​ជា​ឪពុក​នោះ លើកសព​មក​រៀបចំ​បូជា​ក្នុង​ប៉ាឆា​តែម្ដង ដោយ​ពុំបាន​រាយការណ៍​ទៅប្រាប់​សមត្ថកិច្ច​ឱ្យដឹង និង​ចុះមក​ពិនិត្យ​សាកសព​ឡើយ ៕

ដោយ៖ ប្រាថ្នា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print