ជនជាតិ​ចិន​២​នាក់​ឈ្លោះ​គ្នា​ផ្អើល​អស់​មួយ​ហាង​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនជាតិ​ចិន​២​នាក់​បាន​ផ្ទុះ​ហិង្សា​ដាក់​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​មួយ​ភោជនីយដ្ឋាន​ ដោយសារ​តែ​ទំនាស់​ពាក្យ​សម្តី​ក្នុង​រឿង​លុយកាក់​ ។​

IMG_5988

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ផ្លូវ​១៦១​ ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ ជនជាតិ​ទាំង​២​នាក់​នេះ​បាន​ណាត់គ្នា​មក​ភោជនីយដ្ឋាន​ចិន​មួយ​កន្លែង​ដើម្បី​ជជែក​គ្នា​ ប៉ុន្តែ​មិនដឹង​រឿង​អី​នោះ​ទេ​ ស្រាប់​ផ្ទុះ​សម្តី​ធំ​ដាក់​គ្នា​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ហាង​ រហូត​ដល់​អ្នកដំណើរ​នៅ​តាម​ដងផ្លូវ​នាំ​គ្នា​មក​ចោមរោម​មើល​ ។​

​ក្រោយ​កើតហេតុ​ ម្ចាស់​ហាង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​នាំ​ខ្លួន​ជនជាតិ​ចិន​ទាំង​ពីរ​ទៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​សាកសួរ​ ។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ ទំនាស់​ពាក្យ​សម្តី​របស់​ជនជាតិ​ចិន​ទាំង​២​នេះ​កើតឡើង​ដោយសារ​រឿង​លុយកាក់​ចូល​ភាគហ៊ុន​គ្នា​រកស៊ី​ ៕​

IMG_5987IMG_5977IMG_5981IMG_5989

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print