ត្បូងឃ្មុំៈ ដោយមានការចង្អុលណែនាំពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយ នាយរងអាវុធហត្ថខេត្តត្បូងឃ្មុំចំនួន37នាក់បានទទួលការអប់រំចិត្តសាស្ត្រ ពីសភាពការក្នុងប្រទេស
និងក្រៅប្រទេសក្នុងខ្លឹមសារ6 ចំណុចសំខាន់ៗពិធី ប្រជុំធ្វើឡើងនៅសាលប្រជុំកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំនារសៀលថ្ងៃទី10វិច្ឆិកា ឆ្នាំ2015
ដោយមានការពន្យល់ណែនាំពីលោកវរសេនីយ៍ទោ អៀង ភារៈ មេបញ្ជាការរងនិងជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ទៅកាន់សិក្ខាកាមពីតួនាទីនិងភារកិច្ចរបស់ អាវុធហត្ថសំខាន់មាន4គឺជានយោបាយរដ្ឋបាល ជាប៉ូលិសតុលាការ ជាតម្រួតយោធា និងមានឧប្បនិស្ស័យ ជាអន្តរក្រសួង ពាក់ព័ន្ធ និងសភាពការក្នុងប្រទេសនាពេលបច្ចុប្បន្នលោកវរសេនីយ៍ទោបានលើកឡើងអំពី វឌ្ឍនភាព នៃយុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្រធ្វើយ៉ាងណាឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់កង អ- ហត្រូវស្វែងយល់ពី សភាពការណ៍ក្រោមការញុះញង់
បដិវត្តន៍ ពណ៌រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អទើបមានការវិនិយោគដើម្បីកំណើន សេដ្ឋកិច្ចជាតិ ។
នាយ នាយរង អ ហ ត្រូវយល់ច្បាស់ពីល្បិចកលការ ចោទប្រកាន់ រឿងផែនទី ការបាត់បង់ទឹកដី និងបញ្ហាអភ័យឯកសិទ្ធសភា ចំពោះសភាពការណ៍
ពិភពលោកមាន8 ចំណុចសំខាន់គឺ ការវិវដ្ដពីប៉ូល 1 ទៅប៉ូល 2 វិញពីវឌ្ឍន ពីការងារ វាទីទឹកដីទៅជាការប្រជែង ផ្នែកបច្ចេកវិទ្យាវិញ
បច្ចុប្បន្នប្រទេសដែលកំពុងមានការប្រគួត ប្រជែងខ្លាំងគឺសហរដ្ឋអាមេរិករុស្សី ចិននិង ជប៉ុន ត្រូវមានការយល់ដឹងពីជម្លោះនៅតំបន់មជ្ឈឹមបូព៌ា
គឺអ៊ុយក្រែន និងកូរ៉េ បញ្ហានៅអីរាក់ ស៉ីរី លីប៊ី និងអីរង់ បញ្ហាហនិភ័យនៃមហន្តរាយ នុយក្លេអ៊ែ។វណ្ណះ