អតីត​សង្ឃ​ដែល​សេពមេថុនធម្ម​ និង​គំរាម​ប្រើ​ហិង្សា​មក​លើ​សាមណេរ​ ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ កាលពី​ល្ងាច​ម៉ោង​៧​យប់​ថ្ងៃ​ទី​១០​ខែវិច្ឆិកា​នេះ​ តុលាការ​ខេត្ដសៀមរាប​ បាន​សម្រេច​ឃុំខ្លួន​ អតីត​ចៅអធិការ​វត្ដ​ម្នាក់​នៅ​ព័ន្ធ​នាគារ​ ករណី​រួម​ភេទ​ជាមួយ​សាមណេរ​ចំនួន​១០​អង្គរ​ ដោយ​ចោទ​ពី​បទ​ ធ្វើ​បេ​ស្ចារ​កុមារ​ និង​រួម​ភេទ​ជាមួយ​អ​និ​តិ​ជន​។​

DSC_1454

​អតីត​សង្ឃ​បរាជិក​នោះ​មានឈ្មោះ​ វង្ស​ ចែត​ អាយុ​៤៦​ឆ្នាំ​ ជា​ចៅអធិការ​វត្ដ​រោង​គោ​ ស្ថិត​ក្នុង​ឃុំ​ស្រ​ណា​ល​ ស្រុក​ក្រឡាញ់​ ខេត្ដសៀមរាប​។​

​លោកស្រី​ ដួង​ ថាវ​រី​ នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អ​និ​តិ​ជន​ នៃ​ស្នងការ​ខេត្ដសៀមរាប​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​នេះ​ថា​ តុ​ការ​ខេត្ដ​នេះ​ បាន​សម្រេច​ឃុំខ្លួន​អ​តី​សង្ឃ​បរាជិក​នោះ​ នៅ​ព័ន្ធ​នាគារ​ កាលពី​លា្ង​ច​ម៉ោង​៧​ថ្ងៃ​ទី​១០​ខែវិច្ឆិការ​នេះ​។​លោកស្រី​បាន​បន្ដ​ថា​ តុលា​បាន​ចោទ​ពីរ​បទល្មើស​ ទី​១​ ធ្វើ​បេ​ស្ចា​រ្យ​កុមារ​ ដែល​ត្រូវ​មានទោស​ពី​៧​ទៅ​១៧​ឆ្នាំ​ និង​ទី​២​ ពី​បទ​រូ​ម​ភេទ​ជាមួយ​អ​និ​តិ​ជន​ក្រោម​អាយុ​ក្រោម​១៥​ឆ្នាំ​ ដែល​ទោស​ពី​៥​ទៅ​១០​ឆ្នាំ​។​

​ចំណែក​កូន​នេន​ទាំង​១០​អង្គ​ដែល​ចៅអធិការ​ហៅ​មក​រំលោភ​តាម​វាលស្រែ​និង​តាម​កុ​ដ្ឋ​ក្នុង​វត្ត​ខាងលើ​នេះ​មាន​ទី​១/​ ហ៊ាំ​ង​ មិ​ញ​ស៊ឺ​ ១៣​ ព្រះ​ជន្ម​ រស់នៅ​ភូមិ​រំដេង​ ឃុំ​ស្រ​ណា​ល​ (​ចៅអធិការ​វត្ត​ រំលោភ​តាម​រន្ធ​គូទ​បាន​១៨​ដង​)​ ទី​២/​ឡូត​ ណា​ល់​ ១៤​ ព្រះ​ជន្ម​ ស្នាក់​នៅ​ភូមិ​ព្រៃ​គាប​ ឃុំ​រោង​គោ​ (​ចៅអធិការ​វត្ត​ រំលោភ​តាម​រន្ធ​គូទ​បាន​៦​ដង​)​ ទី​៣/​លន់​ លូន​ ១១​ ព្រះ​ជន្ម​ រស់នៅ​ភូមិ​តានី​ ឃុំ​រោង​គោ​ (​ចៅអធិការ​វត្ត​ រំលោភ​តាម​រន្ធ​គូទ​បាន​៨​ដង​)​ ទី​៤/​ ជាតិ​ សុ​ណា​ន​ ១៣​ ព្រះ​ជន្ម​ មាន​ទីលំនៅ​ភូមិ​តានី​ ឃុំ​រោង​គោ​ (​ចៅអធិការ​វត្ត​ រំលោភ​តាម​រន្ធ​គូទ​បាន​១៨​ដង​)​ ទី​៥/​ សេន​ កក្កដា​ ព្រះ​ជន្ម​១៣​ ព្រះ​ជន្ម​ រស់នៅ​ភូមិ​តានី​ ឃុំ​រោង​គោ​ (​ចៅអធិការ​វត្ត​ រំលោភ​តាម​រន្ធ​គូទ​បាន​៥​ដង​)​ទី​៦/​ ទាវ​ វេហា​ ១៧​ ព្រះ​ជន្ម​ រស់នៅ​ភូមិ​តានី​ ឃុំ​រោង​គោ​ (​ចៅអធិការ​វត្ត​ រំលោភ​តាម​រន្ធ​គូទ​បាន​១​ដង​)​ទី​៧/​ ផា​ន​ ខេន​ ១៦​ ព្រះ​ជន្ម​ រស់នៅ​ភូមិ​ ល្បើក​ប្រី​យ៍​ ឃុំ​រោង​គោ​ (​ចៅអធិការ​វត្ត​ រំលោភ​តាម​រន្ធ​គូទ​បាន​១​ដង​)​ ទី​៨/​ ឃុ​ល​ ឃឺ​ ១៦​ ព្រះ​ជន្ម​ រស់នៅ​ភូមិ​គំរូ​ ឃុំ​ស្រ​ណា​ល​ (​ចៅអធិការ​វត្ត​ រំលោភ​តាម​រន្ធ​គូទ​បាន​៦​ដង​)​ ទី​៩/​ ដឿ​ត​ ច​យ​ ១៧​ ព្រះ​ជន្ម​ រស់នៅ​ភូមិ​ខ្ជាយ​ ឃុំ​រោង​គោ​ (​ចៅអធិការ​វត្ត​ រំលោភ​តាម​រន្ធ​គូទ​បាន​២៥​ដង​)​ ទី​១០/​ នឿយ​ ណា​ល់​ ១៦​ ព្រះ​ជន្ម​ រស់នៅ​ភូមិ​ខ្ជាយ​ ឃុំ​រោង​គោ​(​ចៅអធិការ​វត្ត​រំលោភ​តាម​រន្ធ​គូទ​បាន​៤​ដង​)​។

​បច្ចុប្បន្ន​លោក​នេន​ ទាំង​១០​អង្គ​ត្រូវ​បាន​សមត្ថកិច្ច​ជំ​​នា​ញ​ប្រគល់​ឱ្យ​អង្គភាព​ការពារ​កុមារ​(CPU)​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ ហើយ​ត្រូវ​បាន​ញោម​ ប្រុស​ ញោម​ ស្រី​ នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​ជនសង្ស័យ​ ដើម្បី​ទាម​ទារជម្ងឺចិត្ត​ ពី​១​ពាន់​ទៅ​៣​ពាន់​ដុល្លា​ ទាំង​១០​នាក់​។​លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​ពី​សួរនាំ​នៅ​អធិការ​មក​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​ទៅ​លើ​កូន​នេន​ចំនួន​១០​អង្គ​ដូច​ការ​ចោទប្រកាន់​របស់​កូន​នេន​នោះ​ពិតប្រាកដ​មែន​ ។​

​គួរ​បញ្ជាក់​ថា​ អតីត​ចៅអធិការ​វត្ត​រោង​គោ​ព្រះ​នាម​ វង្ស​ ចែត​ នោះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ តាម​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បន្ទាប់​ពី​ចៅអធិការ​វត្ត​រូប​នេះ​បាន​ចាប់រំលោភ​សាមណេរ​តាម​រន្ធ​គូទ​ចំនួន​១០​អង្គ​ជាង​៦​ខែ​មក​ហើយ​ដែល​សាមណេរ​នោះ​មាន​អាយុ​ចន្លោះ​ពី​១១​ទៅ​១៧​ឆ្នាំ​ហើយ​ការ​ចាប់រំលោភ​ នោះ​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់ទឹក​ ក្នុង​អង្រឹង​ កន្លែង​សឹង​របស់​ចៅអធិការ​វត្ត​ និង​តាម​ដុប​ក្រោយ​វត្ត​ជាដើម​ ដោយ​ក្នុង​ជនល្មើស​បាន​ផ្ដល់​លុយ​អោយ​ចាប់ពី​៣​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​ផង​ដែរ​ ៕​

DSC_145520151109_164129(1)Displaying DSC_1465(1).JPG

...

ដោយ៖ ជា​និរន្ដរ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print