ក្រុមការងារ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តព្រៃវែង​ អន្តរាគមន៍​បូមទឹក​បំពេញ​អាង​ទំនប់​ក្បាល​កប៉ាល់​

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ អាង​ទឹក​ទំនប់​ក្បាល​កប៉ាល់​ ដែល​ជា​ប្រភព​ទឹក​សម្រាប់​ផ្គត់ផ្គង់​លើ​ផ្ទៃដី​ដំណាំ​ស្រូវ​រដូវប្រាំង​របស់​ប្រជា​កសិករ​ ក្នុង​ឃុំ​ព្រែក​តាសរ​ ស្រុក​ពោធិ​រៀង​ ខេត្តព្រៃវែង​ កំពុង​ត្រូវ​បាន​ក្រុមការងារ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តព្រៃវែង​ អន្តរាគមន៍​បូមទឹក​បំពេញ​ ។​

dr (3)

​លោក​ ជុំ​ សុ​ភី​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តព្រៃវែង​ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ១១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នេះ​ ថា​ ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​ទឹក​ក្នុង​អាង​ទំនប់​ក្បាល​ប៉ា​ល់​នៅ​មាន​កម្រិត​តិចតួច​ មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​លើ​ផ្ទៃដី​ដំណាំ​ស្រូវ​រដូវប្រាំង​ប្រមាណ​ជាង​ ៤០០​ ហិ​កតា​ នៅ​តំបន់​នេះ​បាន​ ក្រុមការងារ​មន្ទីរ​របស់​លោក​ បាន​រៀបចំ​ដំឡើង​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម​ (៦៥​សេះ​)​ ចំនួន​ ០១​ គ្រឿង​ ដើម្បី​បូម​យក​ទឹក​ពី​ទន្លេតូច​ (​ដៃទន្លេ​មេគង្គ​)​ មក​បំពេញ​អាង​ទឹក​ទំនប់​ក្បាល​កប៉ាល់​នេះ​ ។​

​លោក​ ជុំ​ សុ​ភី​ បាន​បន្ត​ថា​ បន្ទាប់​ពី​បាន​ចាប់​ដំណើរការ​បូមទឹក​បំពេញ​អាង​ទឹក​ទំនប់​ក្បាល​កប៉ាល់​ តាំងពី​ថ្ងៃ​ទី​ ០៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ រហូត​មក​ដល់​ពេល​នេះ​ ប្រជា​កសិករ​ ក៏​បាន​ និង​កំពុង​សម្រុក​ធ្វើការ​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវប្រាំង​របស់​ពួក​គាត់​ជា​បណ្តើរៗ​ផង​ដែរ​ ។​

​លោក​ប្រធាន​មន្ទីរ​ បាន​បញ្ជាក់​បន្ថែម​ថា​ ចំពោះ​ការងារ​បង្កបង្កើន​ផលដំណាំ​ស្រូវ​នៅ​ក្នុង​ខេត្តព្រៃវែង​ មក​ដល់​ពេល​នេះ​ ប្រជា​កសិករ​បាន​ដាំ​ដុះ​ស្រូវ​រដូវប្រាំង​ បាន​ចំនួន​ ២៣.៩៤១​ ហិ​កតា​ ស្មើនឹង​ប្រមាណ​ ៣២​ភាគរយ​ នៃ​ស​ន្ទ​ស្សន៍​ផែនការ​ ខណៈ​ប្រមូល​ផលដំណាំ​ស្រូវ​រដូវវស្សា​ បាន​ចំនួន​ ៥៧.៣១៧​ ហិ​កតា​ ស្មើនឹង​ប្រមាណ​ ២១​ភាគរយ​ នៃ​ផ្ទៃដី​អនុវត្ត​បាន​ ៕​

dr (2)dr (1)dr

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print