ភ្នំពេញ៖ សម្រាប់ជំនួបប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធី ប្រដាល់ជើងឯកខ្សែក្រវាត់ TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាម នាល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ កីឡាករ ឌុន ប៊ុនធឿន មកពី ក្លិបខេត្ដព្រៃវែងត្រូវប៉ះជាមួយកីឡាករ ឡុង សំណាង សិស្សលោកឡុង សាលវ័ន្ដ ខណៈដែលកីឡាករ ញ៉េ សិទ្ធ សិស្សលោក អេភូថងជួបជាមួយកីឡាករ ផៃ គឹមហឿត សិស្សលោក អ៊ិន ខេមរិន នៅលើសង្វៀន ទូរទស្សន៍ប៉ុស្ដិ៍លេខ៥អារីណា ។
ជំនួបប្រកួតរវាងឡុង សំណាង នឹង ឌុន ប៊ុន ធឿន អាចនិយាយបានថា ជាគូប្រកួតដែលដឹងពីលទ្ធផលឈ្នះចាញ់ខ្លះៗហើយដែរ បើទោះបី ប៊ុនធឿន និង សំណាង មិនដែលជួបគ្នាពីមុនមកក៏ ដោយ ។ ប៊ុនធឿន មានប្រៀបផ្នែក កម្ពស់និងការប្រើស្នៀតប្រដាល់ ម្យ៉ាង វិញទៀត ប៊ុនធឿន ធ្លាប់វាយឈ្នះកីឡា ករ ឡុង សំណាង។ ជាកស្ដែងក្នុងវគ្គ ជម្រុះចំនួន៣ដំណាក់កាលកន្លងទៅ ឌុន ប៊ុន ធឿនបានវាយឈ្នះ ធឿន គឹមហៀង មកពីក្លិបកងពលតូចលេខ៨ឈ្នះ ទេស ឧត្ដម មកពីក្លិបកងពលតូចលេខ៧០ និងឈ្នះធន់ចាន់តាក់មកពីក្លិបមជ្ឈ មណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។
ចំណែកឯកីឡាករ ឡុង សំណាង ប្រកួតក្នុងវគ្គជម្រុះចំនួន៣ដំណាក់កាលកន្លងទៅវាយឈ្នះ កីឡាករ ម៉ន គឹមឡុង ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ឈ្នះកីឡាករ ផុន ផុល ក្លិបតាព្រហ្មមាន ជ័យនិងឈ្នះកីឡាករ ថន ភឿត មកពីក្លិប ឃ្លាំងមឿងកីឡា។សម្រាប់លទ្ធផលពិត ប្រាកដជំនួបប្រកួត រវាងឌុន ប៊ុនធឿន នឹង ឡុង សំណាង នៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនេះគេមិនហ៊ានសន្និដ្ឋានថា កីឡាករណាអាចមានវាសនាទទួលបានជ័យជម្នះឡើងទៅវគ្គ ផ្ដាចព្រ័ត្រនោះទេ គឺត្រូវចាំដល់ថ្ងៃប្រកួតចប់ទើបដឹងច្បាស់ លាស់ ។
ចំពោះការប្រកួត រវាងកីឡាករ ផៃ គឹមហឿត និង ញ៉េ សិទ្ធ ក្នុងវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រទំនងមិនអាចឈ្នះ កីឡាករ ញ៉េ សិទ្ធ នោះឡើយ ។ សម្រាប់ ប្រវត្ដិប្រកួតចំនួន៣ដំណាក់កាលកន្លង ទៅ ញ៉េ សិទ្ធ បានវាយឈ្នះជុន សាវុធ ក្លិបពោធិ៍ជ័យកីឡាឈ្នះ យ៉ន វិចិត្រ ក្លិប កងទ័ពឆត្រយោង៩១១ និងឈ្នះកីឡាករ ផា សុផាតនិល ក្លិបពន្លឺសាមគ្គីខេត្ដបាត់ ដំបងដោយពិន្ទុ ។
រីឯកីឡាករផៃ គឹមហឿត ប្រកួត ជម្រុះចំនួន៣ដំណាក់កាលកន្លងទៅវាយឈ្នះកីឡាករ ឈាន រស្មី ក្លិបរាជសីហ៍ ខេត្ដរតនគិរីឈ្នះ សេក ចាន់រាជ ក្លិប អង្គរមានជ័យ និងឈ្នះកីឡាករ ឃីម សាវ៉េត ក្លិបព្រះខ័រាជ្យ ។
គួររំលឹកថា ការប្រកួតដណ្ដើមខ្សែ ក្រវាត់ជើងឯក TIFFY SUPER FIGHT ទម្ងន់៦០គីឡូក្រាមវគ្គផ្ដាច់ព្រ័ត្រកីឡាករ ដែលទទួលបានតំណែងជើងឯកក្រៅពី ខ្សែក្រវាត់ក៏ទទួលបានប្រាក់រង្វាន់ចំនួន ៤ពានដុល្លារចំណាត់ថ្នាក់លេខ២ទទួល បានថវិកាចំនួន២ពានដុល្លារនិងចំណាត់ថ្នាក់លេខ៣ទទួលបានថវិកាចំនួន៧៥០ ដុល្លារ ៕
ដោយ៖ សារីម