ប្រជាពលរដ្ឋ​ចោទ​អាជ្ញាធរ​ខណ្ឌ​៧​មក​រា​បរាជ័យ​ក្នុង​ការ​បង្ក្រាប​ហ្គេ​ម​បាញ់​ត្រី​ក្នុង​ផ្សារ​ស៊ី​ធី​ម៉​ល

ចែករំលែក៖

​ភ្នំពេញ​៖​ ហ្គេ​ម​បាញ់​ត្រី​នៅ​ក្នុង​ផ្សារ​ ស៊ី​ធី​ម៉​ល​ ត្រូវ​គេ​រាយការណ៍​ថា​កំពុង​ទាក់​ ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ក្រុម​ សិស្សានុសិស្ស​ ដែល​ជា​ទំញំង​ស្នង​ឫស្សី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ អាជ្ញាធរ​ រាជធានី​ភ្នំពេញ​ប្រកាស​ថា​ មិន​អនុញ្ញាត​ ឱ្យ​មាន​ហ្គេ​ម​ប្រភេទ​ល្បែងស៊ីសង​នោះ​ ទេ​ ។​ ប៉ុន្ដែ​អាជ្ញាធរ​ខណ្ឌ​៧​មក​រា​មិន​មាន​ លទ្ធភាព​គ្រប់គ្រាន់​ ក្នុង​ការ​បង្ក្រាប​ហ្គេ​ម​ នៅ​ក្នុង​ផ្សារ​ស៊ី​ធី​ម៉​ល​នេះ​ឡើយ​ ។​

7makara copy

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ បើ​ទោះ​ បី​ជា​កន្លង​ទៅ​គេ​ឃើញ​មាន​សកម្មភាព​ម្ដងម្កាល​ក្នុង​ការ​បង្ក្រាប​ល្បែង​ហ្គេ​ម​ ស៊ីសង​តាម​ទីកន្លែង​ផ្សេងៗ​ ដើម្បី​ឆ្លើយ​ តប​ទៅ​នឹង​ការ​តាំងចិត្ដ​របស់​សាលា​រាជធានី​ភ្នំពេញ​ក្ដី​ ប៉ុន្ដែ​អាជ្ញាធរ​ខណ្ឌ​៧​មក​រា​ ហាក់ដូចជា​បរាជ័យ​ចំពោះ​ការ​បិទ​បញ្ចប់​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ដែល​កំពុង​តែ​ធ្វើ​ សកម្មភាព​យ៉ាង​ពុះកញ្ជ្រោល​នៅ​ក្នុង​ ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ ស្ថិត​នៅ​តាម​បណ្ដោយ​ ផ្លូវ​លេខ​២១៧​ ក្នុង​សង្កាត់​វាលវង់​ ដែល​ ត្រូវ​បាន​គេ​និយាយ​ថា​ គឺជា​ការ​បរាជ័យ​ ដ៏​អាក្រក់​មួយ​ ។​

​តាម​សេចក្ដីរាយការណ៍​ថា​ ក្រោម​ ស្លាក​ល្បែង​កម្សាន្ដ​គេ​ឃើញ​មាន​ធុង​ ហ្គេ​ម​បាញ់​ត្រី​ជា​ច្រើន​ត្រូវ​បាន​បើក​ លេង​ស៊ីសង​នៅ​ជាន់​ក្រោម​នៃ​ផ្សារ​ស៊ី​ធី​ម៉​ល​ដែល​មាន​អ្នកលេង​យ៉ាង​ពពាក់​ ពពូន​ភាគច្រើន​ជា​សិស្ស​ ។​

​លោក​ នេ​ត​ ស៊ី​ថុ​ន​ អធិការ​ខណ្ឌ​៧​ មក​រា​បានឱ្យ​ដឹង​ថា​ កន្លង​ទៅ​លោក​បាន​ កោះហៅ​ម្ចាស់​ទីតាំង​ល្បែង​បាញ់​ត្រី​នោះ​ឱ្យមក​ធ្វើ​កិច្ចសន្យា​ចំនួន​២​ដង​ហើយ​ ប៉ុន្ដែ​គេ​នៅ​តែ​លួច​លេង​ ។​ យ៉ាងណា​ក៏​ដោយ​ លោក​ថា​ មិន​អី​ទេ​លោក​និង​លោក​អភិ​ បាល​ខណ្ឌ​នឹង​ចាត់ការ​ចំពោះ​ករណី​នេះ​ ។​

​គួរ​បញ្ជាក់​ថា​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ គោលនយោបាយ​ភូមិ​-​ឃុំ​ មាន​សុវត្ថិ​ ភាព​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​ វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ ដោយ​បញ្ចប់​ សកម្មភាព​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​ បាញ់​ត្រី​ឱ្យ​អស់​ត្រឹម​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៥​ ។​ ប៉ុន្ដែ​គេ​មិនដឹង​ថា​ មូល​ ហេតុ​អ្វី​បានជា​អាជ្ញាធរ​ខណ្ឌ​ខ្លះ​នៅ​ តែ​ ធ្មេចភ្នែក​ធ្វើ​មិនដឹងមិនឮ​ឱ្យ​ល្បែង​ ស៊ីសង​ប្រភេទ​នេះ​បន្ដសកម្មភាព​ទៀត​ នោះ​ទេ​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print