បង់​ក្លា​ដែ​ស​បញ្ជូន​មេដឹកនាំ​កំពូល​របស់​ក្រុម​ផ្តាច់ខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌា

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ពី​ក្រុម​ចារកម្ម​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បង់​ក្លា​ដែ​សបាន​បញ្ជូន​មេ​ស្ថាបនិក​ក្រុម​ផ្តាច់ខ្លួន​ជ្រុលនិយម​ទៅ​កាន់​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ មេដឹកនាំ​ម្នាក់​នេះ​ រដ្ឋាភិបាល​ឥណ្ឌា​បាន​ស្នើ​ធ្វើ​បត្យាប័ន​ពី​រដ្ឋាភិបាល​បង់​ក្លា​ដែល​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ​។​

chetia-web

​លោក​ Anup​ Chetia​ ជា​អ្នក​ស្ថាបនិក​រណសិរ្ស​រំដោះ​រួបរួម​ ULFA​ អស់​រយៈពេល​ប្រមាណ​៣​ទសវត្សរ៍​កន្លង​មក​ហើយ​ ។​ លោក​ត្រូវ​បាន​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​រយៈពេល​១៨​ឆ្នាំ​ ក្រោម​បទចោទប្រកាន់​ថា​ បាន​ចូល​ទៅ​កាន់​ទឹកដី​បង់​ក្លា​ដែ​ស​ដោយ​ខុសច្បាប់​ និង​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​ខុសច្បាប់​ ។​

​លោក​ Anup​ Chetia​ រយៈពេល​៧​ឆ្នាំ​បាន​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ ដែល​មាន​ទីតាំង​ជាយក្រុង​ដា​កា​ ប្រទេស​បង់​ក្លា​ដែ​ស​ ខណៈ​ដែល​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​បង់​ក្លា​ដែ​សមាន​កិច្ចព្រមព្រៀង​ស្ថិត​អំពី​ការ​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ខាន​នយោបាយ​ ហើយ​មានការ​ស្នើ​ឲ្យ​ជួយ​ធ្វើ​បត្យាប័ន​មេ​ស្ថាបនិក​ក្រុម​ផ្តាច់ខ្លួន​ជ្រុលនិយម​ម្នាក់​នេះ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​វិញ​ ។​

​មន្ត្រី​ចារកម្ម​ឥណ្ឌា​ម្នាក់​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ លោក​ Anup​ Chetia​ នៅ​តែ​ស្ថិត​ក្នុង​មន្ទីរឃុំឃាំង​ ហើយ​យើង​នឹង​នាំ​រូបគេ​ទៅ​កាន់​ឥណ្ឌា​ភ្លាមៗ​ ។​

​ក្រុម​ផ្តាច់ខ្លួន​ជ្រុលនិយម​ ULFA​ ជា​ក្រុម​មួយ​ដែល​សកម្ម​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់​ភាគ​ឦសាន​ ប្រទេស​ឥណ្ឌា​ ។​ នៅ​ទី​នេះ​ជា​មូលដ្ឋាន​រឹង​មាំ​ និង​ជា​ភូមិឋាន​របស់​ក្រុម​កុ​ល​សម្ពន្ធ​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​ក្រុម​រស់នៅ​ ហើយ​ដែល​ពួក​គេ​ភាគច្រើន​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ទឹកដី​ស្វយ័ត​នោះ​ ។​

​ក្រុម​ ULFA​ បាន​បោះជំរុំ​របស់​ខ្លួន​ជា​ច្រើន​កន្លែង​នៅ​តាម​បន្ទាត់​ព្រំដែន​ឥណ្ឌា​ជាប់​ជាមួយ​ព្រំដែន​ប្រទេស​បង់​ក្លា​ដែ​ស​ ។​ ក្រុម​នេះ​បាន​ចោទ​ទីក្រុង​ញូ​វ​ដេ​លី​ថា​ជា​អ្នក​ប្លន់​ធនធាន​រ៉ែ​ និង​ធនធានធម្មជាតិ​របស់​ពួក​គេ​ ។​ ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជីវិត​ ក្នុង​រយៈពេល​ប៉ុន្មាន​ទស​វត្ស​រិ៍​កន្លង​ទៅ​នេះ​ ។​ ទោះបី​យ៉ាងណា​ ក្រុម​ប្រដាប់​អាវុធ​ខ្លះ​បាន​ទម្លាក់អាវុធ​របស់​ពួក​គេ​ ប៉ុន្តែ​មនុស្ស​រាប់រយ​នាក់​នៅ​តែ​បន្ត​បាត់បង់​ជីវិត​ក្នុង​មួយ​ឆ្នាំៗ​ ។​

​ការ​បញ្ជូន​មេ​ស្ថាបនិក​ក្រុម​ឧទ្ទាម​ខាងលើ​នេះ​បាន​កើតឡើង​ ចំ​ពេល​ដែល​ប្រទេស​ឥណ្ឌា​ និង​បង់​ក្លា​ដែ​សបាន​ខិតខំ​រិ​ត​ចំណង​សាមគ្គី​ សហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ ។​ ប្រទេស​ទាំង​ពីរ​មាន​គម្រោង​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​ប្រទេស​រៀងៗ​កើនឡើង​ខ្ពស់​ បញ្ហា​សន្តិសុខ​នៅ​តាម​បន្ទាត់​ព្រំដែន​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ផង​ដែរ​ ៕​

​កាលពីដើម​ឆ្នាំ​២០១៥​ ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ព្រំដែន​ប្រវត្តិសាស្ត្រ​ ដែល​តានតឹង​អូស​បន្លាយពេល​ជាង​៤​ទសវត្សរ៍​កន្លង​មក​នោះ​រវាង​ប្រទេស​ទាំង​ពីរ​ ។​ ឥណ្ឌា​ និង​បង់​ក្លា​ដែ​ស​ព្យាយាម​ដោះស្រាយ​ជម្លោះព្រំដែន​ដ៏​ស្មុគស្មាញ​ដោយ​សន្តិវិធី​ ៕​

Arabinda-Rajkhowaulfa-india

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print