ភ្នំពេញ៖ កីឡាករ ហេង វុទ្ធី មកពី សាកលវិទ្យាល័យអាស៊ីអឺរ៉ុបដណ្ដើម បានមេដាយមាសមុនគេផ្នែកវិញ្ញាសា ចោលដុំដែកបុរសក្នុងព្រឹត្ដិការណ៍កីឡា ដើម្បីទាំងអស់គ្នាកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើទីលានពហុ កីឡដ្ឋានជាតិ ។
កីឡាករដែលមានដើមកំណើតមក ពីខេត្ដពោធិ៍សាត់រូបនេះបានចូលហ្វឹក ហាត់ កីឡាចំបាប់ចាប់តាំងពីឆ្នាំ២០១០ ហើយទទួលបានជ័យលាភីជើងឯកថ្នាក់ ជាតិរៀងរាល់ឆ្នាំ ។ បច្ចុប្បន្នស្នាក់នៅ ប្រមូលផ្ដុំជាមួយក្រុមកីឡាករចំបាប់ក្នុង សហព័ន្ធកីឡាចំបាប់កម្ពុជា ។
កីឡាករ ហេង វុទ្ធី បានចូលលេង ប្រភេទកីឡាអត្ដពលកម្មកាលពីឆ្នាំ ២០១៤តំណាងឱ្យសាកលវិទ្យាល័យអាស៊ី អឺរ៉ុបលើវិញ្ញាសាចោលដុំដែក ។ ក្រោយ ពីប្រកួតផ្ដាច់ព្រ័ត្រក្នុងព្រឹត្ដិការណ៍កីឡា ដើម្បីទាំងអស់គ្នា (Sport for all) ឆ្នាំ ២០១៥ កីឡាករ ហេង វុទ្ធី បានផ្ដល់បទ សម្ភាសន៍ជាមួយអ្នកយកព័ត៌មាននគរ វត្ដពាក់ព័ន្ធនឹងអាជីពកីឡារបស់ខ្លួនថា “ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១លើវិញ្ញា សាចោលដុំដែកមានចម្ងាយ១១,២០ ម៉ែត្រ” ។
ហេង វុទ្ធី បានបន្ដទៀតថា កាលពីឆ្នាំ ២០១៤ ខ្ញុំប្រកួតនៅក្នុងព្រឹត្ដិការណ៍ជើង ឯកថ្នាក់ជាតិនៅឯខេត្ដកំពតទទួលបាន ចំណាត់ថ្នាក់លេខ៣មេដាយសំរឹទ្ធិលើ វិញ្ញាសាខាងលើ ប៉ុន្ដែឆ្នាំនេះខ្ញុំឈាន ដល់មេដាយមាសក្នុងនាមតំណាងឱ្យ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបដដែល ។
ពាក់ព័ន្ធជាមួយនឹងអាជីពជាអ្នក ចំបាប់កីឡាកររូបនេះបានបញ្ជាក់ថា ខ្ញុំ គឺជាកីឡាករចំបាប់ជម្រើសជាតិស្នាក់ នៅក្នុងសហព័ន្ធហើយមូលហេតុដែលខ្ញុំឈានមកចូលរួមលេងកីឡាអត្ដពលកម្មគឺដោយសារការហ្វឹកហាត់កីឡាចំបាប់មិនសូវមមាញឹក ។ រីឯកីឡាអត្ដពល កម្មងាយស្រួលសម្រាប់ខ្ញុំដណ្ដើមយក មេដាយជូនអង្គភាពរបស់ខ្ញុំ ។ ម្យ៉ាងវិញ ទៀតមេដាយនេះជួយឱ្យខ្ញុំមានកេរ្ដិ៍ឈ្មោះល្បីក្នុងវិស័យកីឡាអត្ដពលកម្ម ហើយក៏ បានទទួលការឧបត្ថម្ភពីសាកលវិទ្យា ល័យអាស៊ីអឺរ៉ុបផងដែរ ។
កីឡាករដែលមានស្រុកកំណើតនៅ ក្នុងភូមិឥន្ធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់បានអះអាងថា ក្រៅពី វិញ្ញាសាចោលដុំដែកខ្ញុំនៅចូលរួមលេង លើវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រនា រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ុន្ដែវិញ្ញាសាមួយនេះ ខ្ញុំប្រហែលជាមិន អាចដណ្ដើមយកចំណាត់ថ្នាក់បានទេ ។
លោក ពៅ ហុក ប្រតិភូដឹកនាំកីឡា សាកលវិទ្យាល័យអាស៊ីអឺរ៉ុបមាន ប្រសាសន៍ថាឆ្នាំនេះអាស៊ីអឺរ៉ុបបាន បញ្ជូនអត្ដពលិករបស់ខ្លួនឱ្យចូលរួម ប្រកួតព្រឹត្ដិការណ៍ (Sport for all) ថ្នាក់ ជាតិ៨នាក់ ក្នុងនោះមានស្រី៤នាក់មាន ដូចជាកីឡាការិនី ចាន់ សីហា លេង វិញ្ញាសា១០០ម៉ែត្រែ, កីឡាការិនី ពីន គន្ធា លេងវិញ្ញាសាលោតចម្ងាយ និង លោតបណ្ដាក់៣ជំហាន, កីឡាការិនី ម៉ៅ ម៉ូនីតា លេង វិញ្ញាសា២០០ម៉ែត្រែ និងលោតកម្ពស់, កីឡាការិនី ហេង ម៉ីជូ លេងវិញ្ញាសារត់ល្បឿនចម្ងាយ១.៥០០ ម៉ែត្រ និង៥គីឡូម៉ែត្រ។ កីឡាករ ហេង វុទ្ធី លេងវិញ្ញាសាចោលដុំដែក និងរត់៥ គីឡូម៉ែត្រ, កីឡាករ ពុំ មករា លេង វិញ្ញាសារត់ប្រណាំង៥គីឡូម៉ែត្រនិង ១.៥០០ម៉ែត្រ និងកីឡាករ រ័ត្ន សុជាតិ លេងវិញ្ញាសាលោតចម្ងាយលោតបណ្ដាក់ ៣ជំហាននិងលោតកម្ពស់ ។
គួររំលឹកថា គិតត្រឹមម៉ោង១២ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ កីឡាករ កីឡាការិនីអាស៊ីអឺរ៉ុបរកបានមេដាយ មាសចំនួន២គ្រឿង និងមេដាយសំរឹទ្ធិ ៣គ្រឿង ប៉ុន្ដែអ្នកគ្រប់គ្រងកីឡារបស់ សាកលវិទ្យាល័យខាងលើនេះបានអះអាង ថា នៅព្រឹកថ្ងៃទី១២វិច្ឆិកា អាស៊ីអឺរ៉ុប សង្ឃឹមថា និងបន្ដនាំមុខក្នុងការដណ្ដើម យកមេដាយបន្ថែមទៀតន ៕
ដោយ៖ សារីម