ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៨នេះបានបញ្ជាក់ថា តាមរយ: Facebook ខ្ញុំមានការទំនាក់ ទំនងកាន់តែជិតស្និទ្ឋនិងកក់ក្ដៅបំផុតជាមួយមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ន និងកូនក្មួយយុវជន ព្រមទាំងកូនក្មួយកម្មករ កម្មការិនីទូទាំងប្រទេស។
ទន្ទឹមនឹងនេះ តាមរយះ Facebook គឺខ្ញុំបានដឹងពីសុខទុក្ខបងប្អូនជនរួមជាតិ និងបានទទួលនូវសំណូមពរផ្សេងៗពីបងប្អូនហើយក៏បានដោះស្រាយនូវបញ្ហាមួយចំនួនធំជូនបងប្អូន ប្រជាពលរដ្ឋ និងក្មួយៗរាល់ពេលកន្លងមកប្រកបដោយជោគជ័យទៀតផង។
សម្តេចតេជោបានបញ្ជាក់ទៀតថា សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសកូនក្មួយយុវជនប្រើប្រាស់ Facebook អោយមានប្រយោជន៍ ដល់ខ្លួនយើងផង និងដល់សង្គមផងជាមួយនឹងការទទូលខុសត្រូវខ្ពស់។
សម្តេចតេជោបន្ថែមថា ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសរួមទាំងមិត្តភ័ក្តបរទេសទាំងអស់ដែលបានស្រឡាញ់រាប់អានរូបខ្ញុំ ព្រមទាំងបានគាំទ្រ Facebook ខ្ញុំរហូតបានកើនឡើងជាង១០លាននៅថ្ងៃនេះ។
សូមជូនពរបងប្អូនជនរួមជាតិ និងអ្នកគាំទ្រទាំងអស់ ជូនពរបងប្អូនជួបតែសេចក្ដីសុខ និងមានសំណាងល្អគ្រប់ៗគ្នា៕