នាយឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ បានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលប្រចាំការតាម ព្រំដែន​ទិសទី៣

ចែករំលែក៖

ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ និងបាននាំយកអាវរងារទៅផ្តល់ជូនកម្លាំងទាំងនោះផងដែរ។ ដំណើរចុះសាកសួរសុខទុក្ខកងទ័ពកងនគរបាល ជាតិដែលប្រចាំការតាមព្រំដែននៅថ្ងៃនេះ បានធ្វើក្នុងខេត្តចំនួន២ គឺខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលជាខេត្តជាប់នឹងព្រំដែនទឹកជាមួយប្រទេសថៃ ។

photo (3)

ក្នុងប្រសាសន៍សំណេះសំណាលមួយទៅកាន់យុទ្ធជននៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង នាយឧត្តមសេនីយ៏ គន់ គីម បានរំលឹកដល់កងកម្លាំង ទាំងអស់ត្រូវបន្តកាតព្វកិច្ចការពារព្រំដែននិងអធិបតេយ្យភាពជាតិកម្ពុជាឲ្យបានរឹងមាំ ទន្ទឹមនោះត្រូវមានកិច្ចសហការល្អជាមួយប្រទេសជិតខាង។

នៅក្នុងឱកាសនោះ ផងដែរ មេបញ្ជាការតំណាងកងកម្លាំងការពារព្រំដែនតាមបណ្តាចំណុចឈរជើង បានរាយការណ៍ជូននាយឧត្តមសេនីយ៍ គន់ គីម នូវសភាពការណ៏មួយចំនួនដែលកើតមានឡើងក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងបានប្តេជ្ញាការពារជាតិ ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងប្រឆាំងដាច់ខាត ការធ្វើបដិវត្តពណ៌នៅកម្ពុជា ។

នាយឧត្តមសេនីយ៏ គន់ គីម បានផ្តាំផ្ញើដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការបរិភោគ និងលេងកីឡាជាដើម ៕

photo (1) photo photo (2)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print