ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ និងបាននាំយកអាវរងារទៅផ្តល់ជូនកម្លាំងទាំងនោះផងដែរ។ ដំណើរចុះសាកសួរសុខទុក្ខកងទ័ពកងនគរបាល ជាតិដែលប្រចាំការតាមព្រំដែននៅថ្ងៃនេះ បានធ្វើក្នុងខេត្តចំនួន២ គឺខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលជាខេត្តជាប់នឹងព្រំដែនទឹកជាមួយប្រទេសថៃ ។
ក្នុងប្រសាសន៍សំណេះសំណាលមួយទៅកាន់យុទ្ធជននៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង នាយឧត្តមសេនីយ៏ គន់ គីម បានរំលឹកដល់កងកម្លាំង ទាំងអស់ត្រូវបន្តកាតព្វកិច្ចការពារព្រំដែននិងអធិបតេយ្យភាពជាតិកម្ពុជាឲ្យបានរឹងមាំ ទន្ទឹមនោះត្រូវមានកិច្ចសហការល្អជាមួយប្រទេសជិតខាង។
នៅក្នុងឱកាសនោះ ផងដែរ មេបញ្ជាការតំណាងកងកម្លាំងការពារព្រំដែនតាមបណ្តាចំណុចឈរជើង បានរាយការណ៍ជូននាយឧត្តមសេនីយ៍ គន់ គីម នូវសភាពការណ៏មួយចំនួនដែលកើតមានឡើងក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងបានប្តេជ្ញាការពារជាតិ ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងប្រឆាំងដាច់ខាត ការធ្វើបដិវត្តពណ៌នៅកម្ពុជា ។
នាយឧត្តមសេនីយ៏ គន់ គីម បានផ្តាំផ្ញើដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការបរិភោគ និងលេងកីឡាជាដើម ៕
...