ខេត្ដស្ទឹងត្រែង៖ ក្រុមមន្ដ្រីគយខេត្ដ ស្ទឹងត្រែងបានឆ្មក់ចាប់រថយន្ដស៊ីទែន ប្រេងគេចពន្ធមួយគ្រឿង ដែលមន្ដ្រី រាជការកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ដខ្សឹបខ្សៀវតៗគ្នាថា ដោយសារថៅកែ ប្រេងគេចពីការបង់ពន្ធក្រៅផ្លូវការឱ្យ គយទើបគេចាប់ ។ គេថាថៅកែប្រេង ឆ្លៀតឱកាសម្ដងម្កាលនាំប្រេងគេចពន្ធចូលមិនបង់លុយឱ្យគយទើបគយចាប់ តែម្ដង ។
សាខាគយប្រចាំការខេត្ដស្ទឹងត្រែង បានឃាត់រថយន្ដស៊ីទែនដឹកសាំងគេច ពន្ធពីប្រទេសឡាវមួយគ្រឿងយកមក រក្សាទុកនៅទីស្នាក់ការរបស់ខ្លួនយ៉ាង ស្ងៀមស្ងាត់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមិនបានឆ្លើយតបទៅ នឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញ ករណីនេះឡើយ ។
យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា រថយន្ដនោះបាននាំប្រេងសាំង គេចពន្ធពីប្រទេសឡាវជាយូរឆ្នាំមកហើយ ដែលគេហាក់មិនដែលឃើញក្រុមមន្ដ្រីគយមានវិធានការឡើយ ។ ក្រៅពីនេះក៏ មានការរត់ពន្ធប្រេងតាមផ្លូវទឹកយ៉ាង សកម្មផងដែរ ។ ការឃាត់រថយន្ដនេះ ត្រូវបានគេនិយាយថា អាចបណ្ដាលមក ពីការកំណត់តម្លៃមិនត្រូវគ្នារវាងក្រុម គយនឹងឈ្មួញរកស៊ីប្រេងគេចពន្ធ ។
លោក ជា សារ៉ាត់ ប្រធានគយប្រចាំ ភូមិភាគឦសានពុំអាចសុំការបំភ្លឺបាន ទេដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នក ទទួលដែលវាបានក្លាយជាទម្លាប់ប្រពៃណីទៅហើយរបស់មន្ដ្រីសាធារណការខ្លះ ទាក់ទងនឹងការបំពេញការងារគ្មានតម្លាភាព ៕
ដោយ៖ ហេង នរិន្ទ្រ