ប៉ូលិស​ទួ​រ​គី​ឃុំខ្លួន​មនុស្ស​១១​នាក់​ បន្ទាប់​ពី​ប្រតិបត្តិការ​វាយប្រហារ​ឆ្មក់​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម

ចែករំលែក៖

​ទីភ្នាក់ងារ​ព័ត៌មាន​ Anadolu​ របស់​ទួ​រ​គី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​ថា​ ប៉ូលិស​ទួ​រ​គី​បាន​ឃុំខ្លួន​ជនសង្ស័យ​១១​នាក់​ បន្ទាប់​ពី​ប្រតិបត្តិការ​ឆ្មក់​ ដោយ​មាន​ជំនួយ​ពី​ឧទ្ធម្ភាគចក្រ​ផង​ដែរ​ ក្នុង​គោលដៅ​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ដែល​នៅ​ទូ​ទាំង​ទីក្រុង​ Istanbul​ ខណៈ​ដែល​ប្រទេស​នេះ​ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ នឹង​មានការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្តី​អំពី​ ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​២០​ក្នុង​ពិភពលោក​ ឬ​ហៅ​ថា​ G20​ នោះ​ ។​

eew

​ប្រតិបត្តិការ​វាយឆ្មក់​នេះ​ផង​ដែរ​ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​ទៅ​លើ​ក្រុម​សង្ស័យ​ជា​ជន​ឧទ្ទាម​ស្ថិត​នៅ​ក្នុង​ប្រទេស​ទួ​រ​គី​ នៅ​អំឡុង​ពេល​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំងក្លា​ មុន​ពេល​កិច្ចប្រជុំ​របស់​មេដឹកនាំ​ជុំវិញ​ពិភពលោក​ ដែល​គ្រោង​ធ្វើ​ឡើ​ោ​ង​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ ។​

​កាលពី​ស​ប្តា​ហ៍​មុន​នេះ​ ប៉ូលិស​ទួ​រ​គី​បាន​ឃុំខ្លួន​មនុស្ស​២០​នាក់​ ដោយ​សង្ស័យ​ថា​ មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ស្ថិត​នៅ​ភាគ​ខាងត្បូង​តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្ត​ Antalya​ ។​ នៅ​ទី​នេះ​មានការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្តី​អំពី​ G20​ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ប្រតិបត្តិការ​របស់​ក្រុម​ប៉ូលិស​ប្រាំង​ភេរវកម្ម​បាន​ធ្វើ​ឡើង​ទ្រង់ទ្រាយ​ធំ​ដោយ​វាយ​ឆ្មា​ក់​ និង​ចាប់ខ្លួន​មនុស្ស​ជាង​២០​នាក់​ នៅ​ទីតាំង​ផ្សេងៗ​គ្នា​ស្ថិត​ក្នុង​ទីក្រុង​ Istanbul​ ។​ ទីភ្នាក់ងារ​ព័ត៌មាន​ Anadolu​ បាន​ផ្សព្វផ្សាយ​ថា​ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ និង​ឃុំខ្លួន​ទាំងនោះ​មាន​ជនបរទេស​៧​នាក់​ផង​ដែរ​ ។​

​ប្រតិបត្តិការ​នេះ​មិន​ទាន់​បញ្ឈប់​នៅឡើយ​ទេ​ ហើយ​មនុស្ស​ច្រើន​នាក់​ផ្សេង​ទៀង​ទំនង​ប្រឈម​នឹង​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​មន្ទីរឃុំឃាំង​ ។​

​រដ្ឋាភិបាល​ប្រទេស​ទួ​រ​គី​បាន​ប្តេជ្ញា​រួច​ហើយ​ថា​ នឹង​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែម​ទៀត​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ។​ ការ​ប្រកាស​ប្តេជ្ញា​នេះ​ ទួ​រ​គី​បាន​ធ្វើ​ឡើង​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​ ។​ ក្រុម​ឧទ្ទាម​រ៉ា​ឌី​កាល​បាន​គ្រប់គ្រង​ដែនដី​ស៊ី​រី​ដែល​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​ជាប់​ជាមួយ​ទួ​រ​គី​ ។​ ក្រុម​ឧទ្ទាម​ទាំងនេះ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​វាយប្រហារ​គ្រាប់បែក​កាលពី​ខែ​មុន​នេះ​ទៅ​លើ​ក្រុមគាំទ្រ​ជនជាតិ​ឃើ​ដ​នៅ​ក្នុង​ទីក្រុង​ Ankara​ ខណៈ​ដែល​មានការ​ជួបជុំ​គ្នា​នោះ​បណ្តាល​ឲ្យ​មនុស្ស​ជាង​១០០​នាក់​បាត់បង់​ជីវិត​ ៕

132737011

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print