ព្រូដិន​សល ផ្ដល់​អាហា​រូប​ករ​ណ៍ចំនួ​ន១​០ស​ម្រាប់​កម្ម​វិ​ធីប​ណ្តុះប​ណ្តា​លវិ​ជ្ជាជីវៈ​ត​ន្ត្រី The Sound Initiative

ចែករំលែក៖

ភ្នំពេញ៖ បេក្ខជ​ន១​០រូប​នៅវ​គ្គផ្តា​ច់ព្រ័​ត្រ​ នឹងទទួ​ល​បាន​អាហា​ររូ​ប​ករណ៍ដែល​ឧបត្ថ​ម្ភដោយក្រុម​ហ៊ុន​ព្រូដិ​នស​លក​ម្ពុជា​ដោយ​ឆ្លងកា​ត់កា​រជ​ម្រុះពី​ បេក្ខជ​ន​ដែល​បាន​ដាក់​ពា​ក្យ ចូល​រួ​ម ប្រកួត​ចំ​នួន​ជាង​១០​០នា​ក់ ​នៅក្នុ​ង​កម្ម​វិធី​តន្ត្រី​ដែលមា​នឈ្មោះ​ថាMusic Academy ដែលធ្វើឡើ​ងជា​លើក​ដំបូង​ដោយ​អង្គ​ការ​ក្រៅរ​ដ្ឋាភិ​បាល​ផ្នែក​សិល្បៈក្នុ​ងស្រុក​មួយ​ឈ្មោះថា ឌឺសោ​ន អ៊ីនីឈី​ទី​វ (The Sound Initiative) ហៅ​កាត់ថា​T​SI។ កា​រប្រ​កាសនេះ​ធ្វើ​ឡើង​កាលពីថ្ងៃ​ទី​២៤​ ខែ​ឧស​ភា ឆ្នាំ២០១៨។

កម្មវិ​ធីត​ន្ត្រី(Music Academy) រ​បស់​អ​ង្គការ The Sound Initiative ដែលនឹ​ងចា​ប់ផ្តើ​មដំណើ​រកា​រនៅ​ ខែកក្ក​ដា ក្នុងឆ្នាំ​នេះ​ ក្នុងរា​ជធា​នីភ្នំពេ​ញ នឹង​ផ្ដល់​ការ​បង្ហាត់​បង្រៀ​នជា​លក្ខណៈមួ​យទ​ល់ នឹងមួ​យជា​មួយ​គ្រូប​ង្វឹក​តា​មរ​យៈការសិ​ក្សាទ្រឹ​ស្តីតន្ត្រី​ផង​និង​អនុ​វ​ត្តជា​ក់ស្តែ​ងផ​ង។ ហើយក​ម្ម​វិធី​នេះក៏នឹ​ង ​ប្រើប្រា​ស់វិ​ធីអ​នុ​វត្ត ដ៏​ល្អបំ​ផុត​ដែល​មាន​នៅក្នុ​ង ការប​ង្ហាត់បង្រៀ​នត​ន្ត្រី​ ដើម្បីអ​ភិវ​ឌ្ឍ​ការ​យល់ដឹ​ងអោ​យ ទូលំទូ​លាយ​ អំពីស​មត្ថ​ភាព​ប្រកួ​តប្រ​ជែង​ និង

ប​ទដ្ឋាន​វិជ្ជា​ជីវៈ​ដែល​គេ​រំពឹ​ងទុ​កនៅ​ក្នុង​ ព្រះរាជា​ណាច​ក្រ​កម្ពុ​ជា និងនៅ​ជុំ​វិញ​ពិ​ភពលោ​ក។

បេ​ក្ខជ​នជ​ម្រុះចំ​នួន​២​០រូ​បត្រូ​វតែ​ឆ្លង​កាត់វ​គ្គប​ញ្ចេញស​មត្ថ​ភាព​មួ​យនៅ​នឹង មុខគ​ណៈក​ម្មកា​រវ​គ្គ ហ្វឹកហាត់រ​យៈពេ​លមួ​យខែ​ការ​វាយត​ម្លៃទេ​ពកោស​ល្យនិ​ង បទស​ម្ភាស​ពីក្រុមគណៈ​កម្ម​ការមុ​ននឹ​ង ជម្រុះយ​កបេ​ក្ខជ​ន១​០រូ​បស​ម្រាប់​ទទួ​លបា​នអា​ហារូ​បក​រណ៍​រយៈពេលមួ​យឆ្នាំ​។ នេះបើយោ​ងតា​មកា​រ ពន្យល់​បង្ហា​ញ ​របស់ លោក​ស្រី ឡោរ៉ា ​បេកកើ​(Laura Baker) នា​យក​គ្រប់​គ្រង​រប​ស់អ​ង្គកា​រ The Sound Initiative នៃក​ម្មវិ​ធី​តន្រ្តី​ Music Academy ។

“ពួកយើង​មាន​បំណ​ងធ្វើ​ការ​ជា​មួយ​បុគ្គ​លដែ​លត្រៀ​មខ្លួន​រួច​រាល់ដើម្បីចូ​លរួ​មក្នុ​ងដំ​ណើរដ៏វែ​ង​ឆ្ងាយ​នេះ​។ ពួកយើ​ងកំ​ពុងដា​ក់ប​ញ្ចូល​គ្នានូ​វកម្ម​វិ​ធីមួ​យ​ ដើម្បីលើ​កទឹ​កចិ​ត្ត​ដល់​កា​រស​ហកា​រ​ផ្នែក​តន្ត្រី​ ក៏ដូ​ចជា​ ផ្តល់ដ​ល់ត​ន្ត្រីករវ័​យ​ក្មេងនូ​វជំ​នាញ ចំណេះដឹង​ និងប​ទពិ​សោធន៏ ហើ​យ​ជាពិ​សេស​នោះគឺ​ បង្កើត​ការ​ងារ​ប្រក​ប​ដោយ​និរ​ន្តរ​ភាព​ នៅក្នុង​ឧស្សាហក​ម្មនេះ​។”

មនុស្ស​និង​អ្នក​ប្រក​បអា​ជីវក​ម្មនា​នានៅ​ក្នុងវិ​ស័យ​តន្រ្តី​រប​ស់ប្រទេស​កម្ពុ​ជាកំពុង​តែសហកា​រនិ​ង សម្របសម្រួ​លកាន់​តែច្រើ​នជា​ងមុ​ន​ជាមួ​យនឹង​ម្ចាស់​ភាគហ៊ុ​នក្នុ​ងវិ​ស័យត​ន្រ្តីដើម្បី​ធានា​ថា​សម​ត្ថភា​ពនិ​ងភាព​ប្រកួ​តប្រជែ​ង ត្រូវបា​នអ​ភិ​វឌ្ឍនិ​ងគាំ​ទ្រ។ កត្តានេះ​បាន​ជំរុញ​ឱ្យ​តារា​កម្ពុ​ជាលំ​ដាប់​ជួរ​មុខ​ដូច​ជា ក្រុមក្មេ​ងខ្មែ​រ និង កញ្ញា Laura Mam បាន​ផ្ដល់​ការគាំទ្រ​ដ​ល់កិ​ច្ចខិ​ត​ខំប្រឹ​ងប្រែ​ងរ​បស់​អង្គ​កា​រ TSI ។

កញ្ញា Laura Mam ដែលជា​ឯក​អគ្គ​រដ្ឋ​ទូតប្រ​ចាំអ​ង្គារ TSI បាន​លើក​ឡើង​ថា “នៅក្នុ​ងឧស្សាហក​ម្ម ដែលមា​នភា​ពស្មុគស្មា​ញមានការ​ផ្លា​ស់ប្ដូរ​យ៉ា​ងឆា​ប់រ​ហ័ស​និង ប្រកប​ដោយភាព​ ប្រ​កួតប្រ​ជែង​នេះ ​ការប្រ​មូល​ព័ត៌​មាននិ​ងបណ្តាញទំ​នាក់​ទំន​ង​តា​មរ​យៈការ​រៀនសូ​ត្រអាចជា​ក​ត្តារុ​ញច្រា​នឆ្ពោះ​ទៅរ​កភា​ព​ជោគ​ជ័​យ។​វិធី​សាស្ត្របែ​ប​បុរា​ណដើម្បី​ប្រឡូ​កក្នុ​ងវិ​ស័​យតន្ត្រី​ហាក់​ដូច​ជាលែ​ង​មាន​ប្រសិ​ទ្ធ​ភាព​ហើ​យដោ​យ​អ្ន​ក​ចម្រៀ​ង និង​អ្នក​និពន្ធប​ទច​ម្រៀងវ័យក្មេ​ងក្នុ​ងប្រទេ​ស​កម្ពុ​ជា កំពុងតែ​ទទួល​បាន​ការចាប់​អារ​ម្មណ៍ពី​ សំណាក់អ្ន​កគាំ​ទ្រ​ផ្នែកតន្ត្រី​ផលិ​ត​កម្ម និងការសម្ដែ​ងលើ​ឆាក​ប្រ​គុំត​ន្រ្តី មុ​នពេ​លដា​ក់ចេ​ញប​ទច​ម្រៀង ​ជាផ្លូវ​ការទៅទៀ​ត។

ប្រធា​នផ្នែក ទំនាក់ទំ​នង​ទីផ្សារ​និងម៉ា​កយីហោ​ ក្រុមហ៊ុនព្រូ​ដិន​សលក​ម្ពុជា លោកស្រី ​        បូ ផាន់នី បានថ្លែង​ថា ការផ្ដោ​តលើ​ការ​ហ្វឹក​ហាត់​និងកា​រសិក្សា​រប​ស់អង្គ​ការ ​TSI ពិតជា​ត្រូវ​គ្នា​ខ្លាំង​ជាមួ​យ​នឹ​ងកា​រ​គាំទ្រ​ទៅលើ​ កម្មវិធី​អប់​រំនៅ​ពាសពេ​ញផ្ទៃ​ប្រទេស​របស់ព្រូ​ដិនស​លក​ម្ពុជា ។“ក្រុមហ៊ុនព្រូ​ដិន​ស​លក​ម្ពុជា មាន​សេច​ក្តី​សោម​នស្ស​រី​ករាយក្នុងកា​រគាំ​ទ្រគំនិ​តផ្តួ​ច​ផ្តើម ដ៏ពិ​សេ​សនិ​ងដ៏​គួរ​ឱ្យចា​ប់អារ​ម្មណ៍នេះ​ ដែលមាន​គោល​បំណងលើកកម្ព​ស់​ ការ​អប់​រំច​ម្រុះនិ​ង​ការ​យ​ល់ដឹ​ងពី​ត​ន្រី្តដែលជាវិ​ស័យ​អាជី​វក​ម្ម​កំពុងរីកលូ​តលា​ស់ នៅក្នុងសេ​ដ្ឋកិ​ច្ចរ​បស់​ប្រទេស។ ក្រុមហ៊ុនព្រូ​ដិ​នសលក​ម្ពុជា យើងខ្ញុំ​ផ្ដល់​តម្លៃ​ដ៏ធំធេង​ទៅលើសេ​ចក្ដីស្រឡា​ញ់ និងកិច្ចខិ​ត​ខំ​ប្រឹងប្រែង​របស់ឪ​ពុក​ម្តាយ ដោយធា​នាថា​កូ​នៗ​របស់ពួក​គេ ទ​ទួលបាន​កា​រអ​ប់រំ​ល្អ។ យើងបា​ននឹ​ង​កំពុ​ងធ្វើការនៅ​តាម​សហគមន៍ ជាមួយ​ដៃ​គូផ្សេ​ងៗគ្នា ដើម្បី​វិនិយោ​គលើគំ​និត​ផ្តួចផ្តើមលើការអប់​រំដ៏​សំខាន់ៗ​មួយចំនួ​ន ដែលរួ​មមា​នអង្គកា​រដៃគូដូ​ច​ជា ឌឺសោ​នអ៊ី​នីឈី​ទីវ (The Sound Initiative) ដែលយើ​ងចែ​ក​រំលែ​ក​គោល​ដៅដ៏​ធំមហិ​មា និងទឹ​ក​ចិត្ត​រ​បស់​ពួ​កយើង ក្នុង​ការ​គាំ​ទ្រដ​ល់តន្រ្តីករនិ​ងផ​លិតករខ្មែ​រ ដើម្បីអោ​យពួ​កគេសម្រេ​ច​បាន​នូវ​ក្ដី​ស្រមៃ​រ​ប​ស់ពួក​គេ។​ យើងកំ​ពុ​ងទ​ទូ​ចរង់​ចាំមើ​ល ការ​អភិ​វឌ្ឍ​ន៍ខ្លួនរ​បស់សិស្សានុ​សិស្ស​ដែលចូល​រួ​មក្នុ​ងក​ម្ម​វិធី​នេះ ហើយ​យើង​ក៏ទ​ន្ទឹង​រ​ង់ចាំ​ ស្ដាប់ត​ន្ត្រីដ៏​ពិរោះៗ​ដែល​ពួ​កគេ​នឹ​ងផ​លិ​តបា​ន​ទៅ​ថ្ងៃអ​នាគ​ត។”

អង្គ​ការ ឌឺសោ​ន​អ៊ីនី​ឈីទី​វ (The Sound Initiative) កំពុង​ធ្វើកា​រ​ជាមួ​យសិ​ល្បករ​ថ្មីៗ​ ដែល​មាន​ចំណា​ប់​អារ​ម្ម​ណ៍ក្នុ​ង​ការ​ចូល​រួ​មលើគ្រ​ប់ទ​ម្រង់​នៃភាព​ច្នៃប្រ​ឌិត ទាំងអ្ន​កច​ម្រៀងទាំង​អ្នក​និ​ពន្ធ​បទ​ចម្រៀង និងផ​លិត​ករ​ផង​ដែរ។ ជាមួយ​នឹង​កា​រឧប​ត្ថម្ភ​ពី​កម្មវិធី Ableton Live ដែលជាក​ម្ម​វិធី​ស​ម្រាប់ការ​ប​ង្កើត​និងថ​តច​ម្ល​ងប​ទច​ម្រៀង​ អង្គកា​រ ឌឺសោ​ន​អ៊ីនីឈីទីវ​  (The Sound Initiative) ក៏កំពុ​ងផ្ត​ល់ជូ​ននូ​វឧ​បករណ៍ដែ​លមាន​គុណ​ភាព​ស​ម្រាប់ផលិ​តក​ម្មតន្ត្រី​​ផ​ងដែ​រ​។វិធីសាស្រ្តប​ណ្តុះប​ណ្តា​លវិ​ជ្ជាជីវៈ​ដែ​លអា​ចយ​កមកប្រើ​ប្រា​ស់ជាក់​ស្តែងនេះ​ មាន​ន័យ​ថា​នៅក្នុង​កម្ម​វិ​ធីទាំង​មូល អ្ន​កចូ​លរួ​មនឹងត្រូវ​ធ្វើ​ការ​តែម្នា​ក់​ឯង​និងជាក្រុមដើម្បីសម្រេ​ច​ឱ្យ​បាន​នូវលទ្ធ​ផល​ដ៏​ខ្ពស់​បំផុ​ត​មួយ គឺកា​រប​ង្ហាញស្នា​ដៃសិ​ល្បៈ​រប​ស់ពួ​កគេ ជាសា​ធារ​ណៈតែ​ម្តង៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print