ម៉ាស្សាក្រលាន​ ពេលចេញមកវិញបាត់លុយនិងលួចដូរ លុយដូល្លារក្លែងក្លាយទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាទៅកោសជប់ និងម៉ាស្សាក្រលាន(រួមភេទ)អស់ម្នាក់៦មុឺនរៀល តែពេលគិតលុយចេញមកវិញក៏ស្រាប់តែបាត់ និងត្រូវពួកគេដូរលុយទៀត ទើបមានការតវ៉ាបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកនាំខ្លួនភាគីទាំងពីរទៅកាន់ប៉ុស្ដិ៍នគរបាល ។
       ករណីខាងលើនេះ បានកើតឡើង​នៅវេលាម៉ោង៣ និង​៣០នាទីទាបភ្លឺ ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងហាងកោសជប់ សុខសប្បាយ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីយុវជនពីរនាក់ដែលចូលទៅកន្លែងម៉ាស្សាខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ជិះម៉ូតូមួយគ្រឿងគ្នាពីរនាក់ បានចូលទៅកន្លែងម៉ាស្សាកោសជប់ខាងលើ និងមានលុយចំនួន90$ផងដែរ ដោយពួកគាត់បានម៉ាស្សាខ្លួនផង និងម៉ាស្សាក្រលាន ផង(រួមភេទ) អស់មួយសន្ទុះ ។ ក្រោយពីពួកបានម៉ាស្សា ចប់សព្វគ្រប់ ពួកគេក៏បំរុងចេញមកវិញ និងបានដកលុយដើម្បីឲ្យថ្លៃសេវ៉ា តែពេលដកមកបានឲ្យលុយទៅនារីម៉ាស្សាខាងលើចំនួន៦មុឺនរៀល ឯម្នាក់ទៀតមិនទាន់ឲ្យទេ ស្រាប់តែបាត់លុយក្នុងកាបូបចំនួន៦មុឺនរៀល ថែមទាំងបានប្ដូរដាក់លុយដូល្លារក្លែងក្លាយឲ្យចំនួន30$ថែមទៀតផង ទើបធ្វើឲ្យពួកគាត់កើតទុកមិនសុខចិត្តក្នុងការបោកប្រាស់លុយកាក់ខាងលើនេះ ក៏បានសុំការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានតែម្ដង ។
ចំណែកក្រុមនារីៗខាងលើវិញ ពួកគាត់បានប្រកែក និងប្រាប់ថា​ គ្មានការដូរលុយ និងលួចលុយភ្ញៀវនោះទេ ។ ដោយសារភាគីទាំងពីរនៅតែជជែកវែកញែករកតែឈ្នះរៀងៗខ្លួន សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានចុះទៅនាំខ្លួនភាគីទាំងពីរមកកាន់ប៉ុស្ដិ៍ ដើម្បីសួរនាំ ។
ក្រោយពីមានការសួរនាំរបស់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ហើយភាគីទាំងពីរគ្មានភាស់តាងសម្រាប់ដាក់បន្ទុករៀងៗខ្លួន ទើបពួកគេមិនប្ដឹងផ្ដល់គ្នា​ និងសម្រេចចិត្តបញ្ចប់រឿងនៅក្នុងប៉ុស្ដិ៍សមត្ថកិច្ចតែម្ដង ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print