ខេត្តកំពត៖ បុរសជនជាតិអូស្រ្ដាលីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងពាងទឹក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះខាងលើ ឈ្មោះ SINCLAIR ANDREW JAMES អាយុ៥៨ឆ្នាំ ជនជាតិអូស្ត្រាលី ស្នាក់នៅក្នុងភូមិ សង្កាត់ខាងលើ។
តាមប្រភពពដដែលបានបន្ដឲ្យដឹងថា ការប្រទះឃើញសាកសពបុរសរងគ្រោះខាងលើ ខណៈដែលក្រុមជាងបាននាំគ្នាទៅជួលជុលផ្ទះរបស់គាត់ ហើយស្រាប់តែប្រទះឃើញសាកសពដេកស្លាប់នៅក្នុងអាងទឹក ក៏ភ្ញាក់ផ្អើលរាយការណ៍ដល់កម្លាំងសមត្ថកិច្ច ចុះពិនិត្យ និងធ្វើកោសល្យវិច័យ។
ក្រោយធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានសន្និដ្ឋានថា បុរសរងគ្រោះស្លាប់ដោយសារ តែគាត់ស្រវឹងស្រា ហើយបានចុះទៅហែលទឹកក្នុងអាង ក៏ឈ្លក់ស្លាប់ ពុំមានទាក់ទងនឹងអំពើឃាតកម្មអ្វីនោះទេ ហើយក៏ប្រគល់សពឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សហការី