ហេង ស្រីពេជ្រ​ បដិសេ​ធដំ​ណឹង​លួច​រៀប​ការ​ស្ងាត់ៗ

ចែករំលែក៖

ភ្នំពេញ៖ តារា​សម្តែ​ងស្រី​សាច់ខ្ចី​ទ្រលុ​កទ្រ​លន់ក​ញ្ញា ហេង ស្រីពេ​ជ្រ ស្រាប់តែ​ផ្ទុះចេញដំណឹ​ងលួ​ចទៅ​រៀប​ការស្ងា​ត់ៗ​បាំង​បិទ​ភ្នែកម​ហា​ជន។ ការលេ​ចចេ​ញដំ​ណឹងនេះ​បានធ្វើ​ឲ្យតា​រាស្រី​រូប​នេះចេញមុខ ​បដិ​សេធ​មិន​ទទួ​លស្គា​ល់ថា​ជាកា​រពិ​តនោះ​ទេ។​

​តារាស្រី​វ័យ៣​៣ឆ្នាំ​រូប​នេះលើ​កឡើ​ងថា​ រឿងដំ​ណឹង​រៀប​កា​រគឺ​ជារឿ​ងយ​ល់ច្រ​ឡំសុទ្ធសា​ធ​តែម្ត​ង។ នាង​ថាដើ​មហេ​តុប​ណ្តាលម​កពី​នាងទទួ​លបា​នការ​ងារ​ថតផ្សព្វ​ផ្សាយ​ម៉ូតស​ម្លៀក​បំពា​ក់ស​ម្អា​ងមួយ​ប៉ុណ្ណោះ​។ នា​ងថានេះគឺជា​លើក​ទី១​ដែលនា​ងទ​ទួលថ​តការ​ងា​រនេះ ហើយ​ពិត​ជា​ទទួ​លបាន​អារ​ម្មណ៍​ប្លែក​។ នាង​និយា​យទាំ​ងអ​ស់សំ​ណើច​ថាកា​ន់តែប្លែ​កគឺក្រោ​យពេ​ល​មាន​គេថា​នាងលួ​ចទៅ​រៀប​ការ​ស្ងាត់ៗ​នោះ។ នាង​បញ្ជា​ក់ថា​ រៀបកា​រយ៉ា​ងម៉េ​ច​កើត​បើប​ច្ចុប្ប​ន្ននា​ងគ្មា​ន​បុរ​សក្នុ​ងបេះ​ដូង​ផង​ហ្នឹង​? ។ នាង​បន្ត​ថារឿ​ងរៀប​ការជា​រឿង​ល្អ ដែល​មិន​មាន​ហេតុផ​លត្រូវ​លាក់បាំ​ងហើ​យ វាក៏​មិន​ធ្វើឲ្យ​ទីផ្សា​រការ​ងារ​សិល្បៈនាង​ធ្លាក់​ចុះនោះ​ដែរ។ នាង​ថា បើរៀប​កា​រមែន​លាក់​បាំង​មិនជិត​ទេព្រោះក្រៅ​ពីអញ្ជើញភ្ញៀវ​ជាអ្ន​​កសិ​ល្បៈ ​ក៏​នាង​នឹងអ​ញ្ជើញ​ទាំងបងៗ​​អ្ន​ក​សារព័​ត៌មា​នចូ​លរួ​មជា​សាក្សី​ស្នេហ៍​ដែរ​។

​តា​រាស្រី​រូបនេះ​អះអា​ង​ដែរថា​នា​ងគ្មាន​បុរ​សណា​ក្នុង​ចិត្ត ទេគឺ​មាន​ការខិ​តខំ​បំពេ​ញការងា​រស​ម្តែង​ភាព​យន្តថ្មី​ៗ​បន្តប​ន្ទាប់ប៉ុ​ណ្ណោះ ប៉ុន្តែនា​ងក៏​រំពឹង​ដែរថា​នឹងអា​ចមាន​ដំណឹងល្អដូ​ចកា​រលើកឡើ​ងក្នុ​ងពេ​ល​ខាង​មុខនេះ​៕​

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print