ស្ថានភាពអាកាសធាតុថ្ងៃទី៩  ខែមិថុនា​ ឆ្នាំ២០១៨

ចែករំលែក៖

 ភ្នំពេញ ៖  ក្រសួង​ធនធានទឹក និងឧតុនិយមបានព្យាករអំពីអាកាសធាតុសម្រាប់ថ្ងៃនេះ បង្ហាញថា ព្រះរាជា​ណាចក្រកម្ពុជា ទទួលឥទ្ធិពលពីវិសម្ពាធទាប ។

លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះមានដូចខាងក្រោម ៖ 

 ១-តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី22 – 240C និងអតិបរមាពី31- 330C ផ្ទៃមេឃមានពពកពីមធ្យម ទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី2 –  4m/s នឹងអាចមានភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ នៅផ្នែក ខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្ដាល  កំពង់ស្ពឺ  តាកែវ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។

 ២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី22  – 240C និងអតិបរមាពី32 – 340C ផ្ទៃមេឃមានពពកពីមធ្យម​ទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី3 – 5m/s  នឹងអាចមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់នៅផ្នែក ខ្លះនៃខេត្ត ស្ទឹងត្រែង រតនគិរី ព្រះវិហារ មណ្ឌលគិរី កំពង់ចាម និងខេត្តត្បូងឃ្មុំ ។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី22 – 240C​ និងអតិបរមាពី31- 330C  ផ្ទៃមេឃ​មានពពកពី​មធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី3  – 5m/s ​​នឹងអាចមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់នៅ ផ្នែកខ្លះនៃខេត្តព្រះសីហនុ កោះកុង កំពត និងខេត្ត កែប រលកសមុទ្រអាចមានកំពស់ពី0.50m -​1.25m ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print