កូនឈាមខ្មៅយកដំបងវាយសម្លាប់ឪពុករួចយកកាំបិតពូថៅកាត់កដៃនិងសរសៃកែងជើង

ចែករំលែក៖

ខេត្ដបន្ទាយមានជ័យ៖ អំពើឃាតកម្មដ៏សាហាវឃោឃៅមួយបង្កឡើងដោយកូនប្រុសឈាមខ្មៅអកត្ដញូ បានយកដំបងឈើជ្រុងវាយទៅលើឪពុក បណ្ដាលឱ្យស្លាប់ និងយកកាំបិត ពូថៅ មកកាក់កដៃខាងឆ្វេងដាច់ចេញពីគ្នា រួចបន្ដធ្វើសកម្មភាពកាត់សរសៃកែង ជើងទាំងសងខាងទៅលើសាកសពឪពុក ដោយសារតែរូបគេខឹងឪពុកស្ដីឱ្យបន្ដិច បន្ដួចនោះ ។ 

IMG_1054

អំពើឃាតកម្មនេះបានកើត ឡើងកាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ក្នុង ភូមិបឹងសិលា ឃុំចង្ហារ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ជាឪពុកឈ្មោះ បួន ហៀង អាយុ៥៩ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ ។ ដោយឡែកជនដៃដល់ជាកូន អកត្ដញូឈ្មោះ ហៀង ឡូយ អាយុ៣៣ឆ្នាំ រស់នៅជាមួយឪពុកក្នុងភូមិ-ឃុំខាងលើ។ សមត្ថកិច្ចបានបន្ដថា ជនសង្ស័យជា ឃាតកជាមនុស្សមានសតិមិនសូវគ្រប់សរសៃប្រសាទ (ឆ្កូតជ្រួក) ។

...

ក្រោយពីធ្វើសកម្មភាពប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ខាងលើបាន រាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីឃាត់ ខ្លួន ។ ដោយឡែកសាកសពត្រូវបានក្រុម គ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។ ជនល្មើសសមត្ថកិច្ចបាននាំខ្លួនទៅសាក សួរនៅអធិការដ្ឋាននគរបាលស្រុកអូរ ជ្រៅដើម្បីកសាងសំណុំរឿងតាមនីតិវិធី ទៅសាលាដំបូងខេត្ដ ៕
IMG_1053.JPG

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print