សារព័ត៌មានWall Street Journal កាលពីថ្ងៃទី១៣ខែវិច្ឆិកា បានផ្សាយថា រុស្ស៊ីនិងចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំងដោយសារតែបេក្ខភាពប្រធានាធិបតីអាមេរិក បានចាត់ទុករុស្ស៊ី ចិន គឺជាគោលដៅសម្រាប់ការវាយប្រហារក្នុងការឃោសនាបោះឆ្នោត។ ចិននិងរុស្ស៊ីពេលនេះមិនខុសអ្វីពីបាវខ្សាច់សម្រាប់ដាល់នោះឡើយ។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីុនតោនលោកZhu Haiquanបញ្ចាក់ថា «យើងសង្ឃឹមថា បណ្តាបេក្ខភាពអាមេរិកបញ្ចប់ការប្រើប្រាស់ប្រទេសចិនធ្វើជាខែលសម្រាប់បំពេញនយោបាយក្នុងការបោះឆ្នោតរបស់ខ្លួន។
ចំណែកអ្នកនាំពាក្យស្ថានទូតរុស្ស៊ីលោកYury Melnik បញ្ជាក់ថា រុស្ស៊ីបានតាមដានយ៉ាងយកចិត្តទុកដាក់នៅសកម្មភាពឃោសនាបោះឆ្នោតរបស់បេក្ខភាប្រធានាធិបតីអាមេរិក ក្នុងនោះ បេក្ខភាពប្រធានាធិបតីអាមេរិកនិងនិយាយពីរុស្ស៊ីដល់ទៅ១៦លើក ហើយប្រធានាធិបតីពូទីនបានលើកមកនិយាយ១២លើក។សកម្មភាពទាំងនោះបានបង្ហាញយ៉ាងច្បាស់ថាអាមេរិកកំពុងតែគុំគួនរុស្ស៊ី បង្ហាញសកម្មភាពប្រឆាំងរុស្សីដោយបើកជំហរ។ ការគម្រាមកំហែងរបស់អាមេរិកបានប្រាចាកពីក្រមសីលធម៌ គម្រាមកំហែងអាយុជីវិតពលរដ្ឋរុស្ស៊ីជាច្រើន។ អាមេរិកត្រូវតែបញ្ចប់សកម្មភាពយករុស្ស៊ីធ្វើជាបាវខ្សាច់សម្រាប់វាយប្រហារ។
ក្រៅពីរុស្ស៊ីនិងចិនបេក្ខភាពប្រធានាធិបតីអាមេរិកក៏បានសម្តៅទៅលើប្រទេសជាច្រើនទៀតដែលជាសត្រូវរបស់អាមេរិក ដូចជាមេដឹកនាំស៊ីរីនិងកូរ៉េខាជើងជាដើម។ បេក្ខភាពដូណាលត្រាំមកពីគណបក្សសាធារណរដ្ឋបានថ្កោលទោសយ៉ាងខ្លាំងដល់ប្រទេសចិននិងរុស្ស៊ី៕