កងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមុខសញ្ញាកាប់ប្លន់ពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាកាប់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលយប់ ចំនួន២នាក់ក្នុង​ចំណោម​​បក្ខ​ពួក៥នាក់ត្រូវ បាន កម្លាំងកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែន​ជ័យ ស្រាវ​ជ្រាវចាប់​ខ្លួន បានកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ​សែនជ័យ ។

​មន្រី្តកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា បន្ទាប់ពីមាន សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាកាលពីវេលាម៉ោង១១ យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មានជនសង្ស័យមួយក្រុមមានគ្នា ៤ទៅ៥នាក់ ប្រដាប់ដោយដាវសាមូរ៉ៃពីរដើមបានស្ទាក់វាយប្លន់ ប្រជាពលរដ្ឋ យកលុយនិងទូរស័ព្ទ នៅចំណុចក្រោម ស្លាកប៉ាណូផ្សាយពាណិជ្ជកម្មស្រា XO ជិតសួនកុមារពោធិ៍ចិនតុងហើយពួកគេបានគេចខ្លួនបាតើអស់ទៅ។លុះមកដល់រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ខណ:បក្ខពួកផ្សេងទៀត បានរត់គេចខ្លួន ស្ថិតចំណុចភូមិប៉ប៉្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

មន្រី្តកងរាជអាវុធហត្ថដដែលឲ្យដឹងទៀតថាជនសង្ស័យទាំង២នាក់រួមមាន ១-ឈ្មោះ​ឃី សុធា ហៅ ពេជ្រ អាយុ៣០ ឆ្នាំ និងទី២-ឈ្មោះ ភឹម វិច្ឆ័យ អាយុ២៦ឆ្នាំ ទីលំនៅបន្ទប់ជួល​​ភូមិប៉ប៉្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។ក្រោយចាប់ខ្លួនជនសង្ស័យទាំង​២នាក់កម្លាំងអាវុធហត្ថនៅ បានដកហូតសម្ភារះមួយចំនួនដូចជា១-ដបជក់គ្រឿងញៀនមួយ​២-ដែកកេះប្រាំមួយ ៣-ដាវសាមម៉ូរ៉ៃបី៤-កាំបិតតាំងតោប្រាំមួយ៥-ញញួរពីរ៦-ដែកឆាបបី៧-ប្រដាប់ឆ្កឹះសោបួន ៨-ម៉ូតូចំនួន១គ្រឿង៩-ប្រដាប់គាស់ផ្ទះមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងត្រូវបានបញ្ជូន ទៅការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ អ.ហ រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

...

ដោយ៖ ប្រាថ្នា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print