ភ្នំពេញ៖ កម្ពុជាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួលពលរដ្ឋបារាំង និងក្រុមគ្រួសារជនរងគ្រោះដោយសារអំពើវាយប្រហារដ៏ឃោរឃៅបំផុតពីភេរវកនៅរោងមហោស្រប Bataclan Paris កាលពីយប់ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបានធ្វើឲ្យមនុស្សជាង១៤០នាក់បាត់បង់ជីវិត និងរបួសជាច្រើនរយនាក់ ។ ខាងក្រោមនេះជាសារចូលរួមរំលែកទុក្ខផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖