ក្រោយរយៈពេល១១ខែ ដែលក្រុមភេរវកម្មវាយប្រហារទៅលើទីស្នាក់កាកាសែតត្លុកCharlie Hebdo ទីក្រុងប៉ារីសប្រទេសបារាំងត្រូវរងនៅការវាយប្រហារភេរវកម្មជាថ្មីនៅយប់ថ្ងៃទី១៣ខែវិច្ឆិកា។ ការវាយប្រហារទាំងនោះហើយបានធ្វើអោយមានសំណួរជាច្រើនបានចោទសួរឡើង ថាហេតុអ្វីប្រទេសជាច្រើននៅអឺរ៉ុប តែក្រុមភេរវកម្មជ្រើសរើសតែបារាំង?
កាលពីយប់ថ្ងៃទី១៣ នៅទីក្រុងប៉ារីសរងការបាញ់ប្រហារបណ្តាលឲ្យមានអ្នកស្លាប់ជាង១៥០នាក់និងជាង២០០នាក់រងរបួស។ តើអ្នកណានៅពីក្រោយការវាយប្រហារនោះ ហើយក្រុមសន្តិសុខបារាំងការពារបែបណា? ទាំងនោះគឺជាចំងល់របស់ពលរដ្ឋបារាំងក៏ដូចជានៅជុំវិញពិភពលោក ។
ការវាយប្រហារលើកនេះ សារព័ត៌មានមួយចំនួនបានផ្សាយថាខ្មាន់កាំភ្លើងភេរវកម្មបាននិយាយថា ទាំងនោះជាអ្វីដែលត្រូវសងឲ្យស៊ីរី។ ទាំងនោះធ្វើឲ្យគេមានមន្ទិលសង្ស័យថា ក្រុមភេរវកម្មអិស្លាមបង្កើតរដ្ឋជាអ្នកវាយប្រហារ។ បារាំងជាទីកន្លែងងាយស្រួលរងការវាយប្រហាជាងគេដោយនៅទីនោះជម្រុះជាតិសាសន៍។ កន្លងមកបារាំងក៏រងការវាយប្រហារតែមិនជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្មណាមួយនោះឡើយ គឺកើតចេញពីសង្គមប្រកាន់ជាតិសាសន៍និងសាសនា ។
ការវាយប្រហារទៅលើមហោស្រព Baltaclan និងរង្គសាលមួយចំនួន ព្រមទាំងភោជនីយដ្ឋានស្ថិតនៅភាគខាងកើតទីក្រុងប៉ារីសក៏ដូចជានៅទីតាំងពហុកីឡដ្ឋា Stade De Frances នៅភាគខាងជើងទីក្រុងប៉ារីស។ អ្វីដែលគេចាប់អារម្មជាងគេនោះគឺការវាយប្រហារកើតឡើងព្រមគ្នាក្នុងពេលតែមួយ។ក្នុងការវាយប្រហារនោះខ្មានកាំភ្លើង៨នាក់ស្លាប់ក្នុងនោះមាន៧នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាត។ ដោយឡែកនៅក្នុងរោងមហោស្រពBataclan មានខ្មាន់កាំភ្លើង៧នាក់ស្លាប់ក្នុងនោះមានម្នាក់ត្រូវប៉ូលិសបាញ់សម្លាប់ ។
ការវាយប្រហារកើតឡើងផ្ទួនៗគ្នាបានបង្ហាញយ៉ាងច្បាស់ថា ក្រុមសន្តិសុខបារាំងមិនអាចរារាំងគម្រោងវាយប្រហារខាងលើបានឡើយ គឺជាការទទួលខុសត្រូវរបស់ក្រុមសន្តិសុខ ។
ក្រោយការវាយប្រហារខាងលើមេដឹកនាំជុំវិញពិភពលោកបានធ្វើការថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពសហាវព្រៃផ្សែទាំងនោះ ហើយត្រូវតែនាំអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោសទៅតាមផ្លុវច្បាប់ ។
ក្រៅពីនេះពិភពលោកក៏បានបង្កើតការការពារសន្តិសុខទ្វេដង។ ប៉ូលិសទីក្រុងញ៉ូវយកក៏បានរឹតបន្តឹងសន្តិសុខ នៅតាមទីតាំងសំខាន់ៗពិសេសនៅតាមបណ្តាស្ថានទូតបរទេសខ្លាចមានការវាយប្រហារកើតឡើងព្រមគ្នាក្នុងពេលតែមួយក្នុងប្រទេសជាច្រើន ៕