ភ្នំពេញ៖ ជនសង្ស័យ០៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះធ្វើការឃាត់ខ្លួនរួមទាំងចាប់យកវត្ថុតាង ។ ការធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅចំណុចខ្នងប្រឡាយ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។
ក្នុងការប្រត្តិបត្តការណ៍នេះបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់គ្នាចំនួន៤នាក់ទី-១ ឈ្មោះអ៊ូ សារិត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់(ជាអ្នកជួយដូរ) ទី-២ឈ្មោះសូរ បណ្តិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់(ជាអ្នកជួញដូរ) ទី-៣ឈ្មោះ មុំ ចាន់រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់(ជាអ្នកជួញដូរ) និងទី-៤ឈ្មោះ មុំ វណ្ណដា ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរកម្មករសំណង់(ជាអ្នកប្រើប្រាស់) ជនសង្ស័យទាំង៤នាក់នេះស្នាក់នៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោដូចគ្នា ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺមានប្រជាពលរដ្ឋ បានទូរស័ព្ឋប្រាប់សមត្ថកិច្ចពីទីតាំងកន្លែងប្រើប្រាស់និងជួញដូរដែលជាកន្លែងចាស់របស់ជនសង្ស័យ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ បានចេញទៅទីតាំងកន្លែងដែលប្រជាពលរដ្ឋប្រាប់ ពេលទៅដល់កន្លែងកើតហេតុ ក្រុមជនសង្ស័យទាំងនោះបានបំបែកគ្នាអស់ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានដើរត្រួតពិនិត្យមើលជំុវិញទីតាំងនោះ បន្ទាប់មកសមត្ថកិច្ចក៏បានក្រឡេកឃើញជនសង្ស័យម្នាក់ឈ្មោះសូរ បណ្ដិត ដើររ៉េរ៉នៅលើខ្នងប្រឡាយដែលស្ថិតក្បែរទីតាំងនោះ រួចក៏ឃាត់ខ្លួនដើម្បីសួរនាំនិងរកឃើញមានថ្នាំញៀន ពណ៌សថ្លា ចំនួន២កញ្ចប់តូចនៅក្នុងបារីម៉ាកហ្វីន រួមទាំងដេកគះ០១ និងទុយោសម្រាបចូកថ្នាំ០១ បន្ទាប់មកសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្ដង ។
ប្រភពដដែលបានបន្តថា ក្រោយពីឃាត់ខ្លួនឈ្មោះសូរ បណ្ដិត នេះរួចក៏បានយកទៅសួរនាំចំលើយជាបឯម ដើម្បីស្វែងរកបក្ខពួកមួយចំនួនទៀត ពេលនោះជនសង្ស័យឈ្មោះសូរ បណ្ដិត បានឆ្លើយថាបក្ខពួកដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀនមានចំនួន០៤នាក់ទៀត ។
ពេលទទួលបានចំលើយសារភាពប្រាប់ឈ្មោះហើយ កម្លាំងសមត្ថកិច្ចក៏បានចុះធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់រួមទាំងថ្នាំញៀនចំនួន០១កញ្ចប់តូចថែមទៀត សុបទាំងអស់ចំនួន០៣កញ្ចប់តូច ដែលមានតម្លៃស្មើ៣៤មឺុនរៀល ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការសាកសួរនិងកសាងសានុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ