គយកំពង់ចាមចាប់ឡានអត់ពន្ធបាន២គ្រឿង

ចែករំលែក៖

ខេត្តកំពង់ចាម៖ ក្រោយពីបានការឯកភាពសម្របសម្រួល ពីស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តកំពង់ចាម កម្លាំងសមត្ថកិច្ច នៃ សាខាគយ និងរដ្ឋាករខេត្តកំពង់ចាម រួមសហការដោយកម្លាំងនគរបាល និងកម្លាំងកងអាវុធហត្ថខេត្ត បានបើកកិច្ចប្រតិបត្តិការភ្លាមៗ នៅព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់រថយន្តស៊េរីទំនើប អត់ពន្ធចំនួន២គ្រឿង ខណៈកំពុងឈប់ចត ក្នុងភូមិសាស្ត្រ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តាមមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ចាម បានឲ្យដឹងថា រថយន្តដែលបានចាប់នោះ ១-ម៉ាក LEXUS RX400H ផលិតឆ្នាំ២០០៦ ពណ៌ស្ករ និង១គ្រឿងទៀត ម៉ាក CAMRY ផលិតឆ្នាំ២០០៧ ពណ៌ស ។ ហើយបច្ចុប្បន្ន រថយន្តទាំង២គ្រឿងនោះ កំពុងរក្សារទុកនៅស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងទៅតាមនីតិវិធី ។

មន្ត្រីគយបានបញ្ជាក់ឲ្យដឹងដែរថា គិតមកត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សាខាគយ និងរដ្ឋាករខេត្តកំពង់ចាម បានចាប់រថយន្តអត់ពន្ធស៊េរីទំនើប សរុបចំនួន៧គ្រឿង ជាមួយគ្នានេះ ក៏មានម្ចាស់រថយន្តស្ម័គ្រចិត្ត ចូលមកបង់ពន្ធបានចំនួន៤គ្រឿងដែរ ៕

...

IMG_1158.JPG IMG_1159.JPG

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print