ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្លូវសាធារណៈជាច្រើនខ្សែ និងមន្ទីរមួយចំនួនត្រូវបានលិចលង់ខណៈភ្លៀងធ្លាក់ ១មេធំនៅក្នុងក្រុងពោធិ៍សាត់ ។
ការលិចលង់ដោយសារទឹកភ្លៀងជន់លិច ខណៈភ្លៀងធ្លាក់ប្រមាណ ២ម៉ោង កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងក្រុងពោធិ៍សាត់ ។
ប្រជាពលរដ្ឋនៅក្រុងពោធិ៍សាត់ លើកឡើងថាការលិចលង់ ខណៈកាលពីរំលងអធ្រាត្រយប់មិញមានភ្លៀងធ្លាក់ ១មេធំ ពោពេញដោយខ្យល់ ផ្គរ រន្ទះ ហើយការលិចលង់យូរម៉ោងខាងលើ ដោយសារតែប្រព័ន្ធលូរំដោះទឹកហូរយឺត ហើយពួកគាត់ងឿងឆ្ងល់ឃើញជំនាញមន្ទីរសាធារណៈការ ជួសជុលប្រព័ន្ធលូស្ទើររាល់ថ្ងៃដែរ ហេតុអ្វីខេត្តដ៏តូចមួយនេះ ឱ្យតែមានភ្លៀងធ្លាក់ម្ដងៗ មានការលិចលង់រាល់លើក ឃើញតែអ្នកស្រុកបាចទឹករហូត ? ជាពិសេសម្ដុំជុំវិញផ្ទះប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់លិចជាងគេ ។
ករណីនេះអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដូចជាមិនទាន់ឃើញមានចំណាត់ការជាដុំកំភួនដែរ ៕
ដោយ៖ បឹុម ពិន