ស្ថានភាពអាកាសធាតុថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៨នេះ ៖ ផ្នែកខ្លះបណ្តារាជធានី-ខេត្តនឹង មានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៨នេះ បានឲ្យដឹងអំពីការព្យាករអាកាសធាតុ ដោយបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិ​ពល​ពីជ្រលងសម្ពាធទាប លក្ខណៈ​បែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ ៖

 ១-តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី23-250C និងអតិបរមាពី31-330C ផ្ទៃមេឃ​មានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី3- 5m/s  នឹងអាចមាន​ភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង សៀមរាប ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្ត​ប៉ៃលិន។

 ២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី 23 -250C និងអតិបរមាពី 32-340C ផ្ទៃមេឃ មានពពកពីមធ្យម​ទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី 3 -5m/s  នឹងអាចមាន ភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ នៅផ្នែកខ្លះនៃខេត្តក្រចេះ ស្ទឹងត្រែង  រតនគិរី កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគីរី និងខេត្តព្រះវិហារ។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី 22-240C​ និងអតិបរមាពី 30-320C ផ្ទៃ មេឃ​មានពពកពីមធ្យម ទៅច្រើនខ្យល់បក់មកពីទិសនិរតីមានល្បឿនពី 4-6m/s ​​ នឹងអាច​មានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តកែប កំពត ព្រះសីហនុ និង និងខេត្ត កោះកុង ចំណែករលកសមុទ្រអាចមានកម្ពស់ពី 0.50m -​1.25m ។

...

មន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយមបានបញ្ជាក់បន្ថែមទៀតថា ការព្យាករណ៏អាកាស ធាតុនេះ ចាប់ពីថ្ងៃទី១៤-១៦  ខែមិថុនា ឆ្នាំ២០១៨ ៕ នគរដ្រេហ្គន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print