នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប្រើប្រាស់គ្រឿងញៀនខណះសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរ។កាលពីថ្ងៃទីពុធទី១២ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង១៦ និង0០នាទី នៅចំណុចស្ថានីយ៍ប្រេងLHR ផ្លូវ២០១១ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថាជនសង្ស័យចំនួន០២នាក់ខាងលដែលឃាត់ខ្លួននោះទី
១-ឈ្មោះ យឺន រ៉ាដូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
២-ឈ្មោះ យង់ ចិត្រា  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

សម្ភារៈដកហូត ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកXR ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខកំពុងឆ្នាំ1G-5879 ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថា មុននិងឃាត់ខ្លួនពួក គេទាំង២នាក់ខាងលើ កម្លាំងសមត្ថកិច្ចចំរុះរបស់អធិការដ្ឋាននគរ​បាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នៅចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន ០2នាក់ កំពុងជិះម៉ូតូ១ គ្រឿង  មកដល់គោលដៅត្រួតពិនិត្យ ដោយមានការសង្ស័យកម្លាំងយើងបាន ឃាត់ម៉ូតូនិងជនសង្ស័យឲ្យឈប់ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងសមត្ថកិច្ចនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃើញវិជ្ជមានទើបឃាត់ខ្លួនតែម្តង  ។

បច្ចុប្បន្ន ៖ ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print