ខេត្តតាកែវ ៖គណបក្សប្រជាជនកម្ពុជាលេខរៀងទី២០នៅខាងស្តាំដៃចុងក្រោយគេបង្អស់ងាយស្រួលគូសងាយស្រួលចំណាំ ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតគូសលេខរៀងទី២០គ្មាន ទុក្ខគ្មានភ័យប្រទេសជាតិថ្កុំថ្កើន។ នេះជាមតិសំណេះសំណាលរបស់លោក ជា វ៉ាន់ដេត អ្នកតំណាងរាស្ត្រខេត្តតាកែវ និងជាប្រធានគណៈពង្រឹងចុះជួយស្រុកបាទីជាមួយសមាជិកសមាជិការថ្មីរបស់គណះបក្សប្រជាជនដែលមកពីគណះបក្សសង្រោះជាតិកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៨នៅស្នាក់ការគណះបក្សឃុំពារាមភូមជំរៅ ។
លោកជា វ៉ាន់ដេត បានមានប្រសាសន៍ថា៖ សមាជិកគណះបក្សថ្មីចំនួន៣៥៥រូបនេះជាសកម្មជនគណះបក្សសង្រ្គោះជាតិដែលបានរលត់រលាយរូបរាងទៅនោះបានសុំចុះចូលមករួមរស់ជាមួយគណះបក្សប្រជាជនកម្ពុជាឃុំពារាមស្រុកបាទី ។ លោកក៏បានរំលឹកផងដែរដល់សមាជិកសមាជិការបក្សថ្មីសូមមានចិត្តស្មោះត្រង់ជាមួយគណះបក្សប្រជាជនព្រោះថាគណះបក្សប្រជាជនក្រោម ការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចតេជោហ៊ុនសែននាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអត់អង្គុយសន្យាទេគឺធ្វើការងារពិតៗជូនប្រជាជននិងដឹកនាំប្រទេសអោយរីកចំរើនឆ្ពោះទៅមុខជានិច្ច។ ដូច្នេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃខាងមុខគឺបោះជូនគណះបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០នៅខាងស្តាំដៃចុងក្រោយគេបង្អស់។
សូមរំលឹកថា ពិធីសំណេះសំណាលជាមួយសមាជិកសមាជិការបក្សថ្មីនៅស្នាក់ការគណះបក្សប្រជាជនកម្ពុជាឃុំពារាមថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៨នោះប្រព្រិតឡើងក្រោមអធិបតីភាពលោក ជា វ៉ាន់ដេតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវនិងជាប្រធានគណះពង្រឹងស្រុកបាទី លោក យស ណាសុីសមាជិកអចិន្ត្រៃគណះបក្សខេត្តតាកែវ លោកគឹម ម៉េងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំពារាម លោកផាំង វី លោកហង្ស សុីនាង លោកសុខ ណុបអនុប្រធានក្រុមការងារចុះជួយឃុំពារាម និងសមាជិក សមាជិកា ជាច្រើនរូប ចូលរួមពិធីបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៣៥៥នាក់ មកពីភូមិខ្នាររោង , ខ្នារធំ , ជំរៅ នៃឃុំពារាម ។សមាជិកសមាជិការថ្មីបានប្តេជ្ញាចិត្តដោយលើកឡើងថាក្រោយពីបានដឹងច្បាស់ ថាមេដឹកនាំគណះបក្សសង្រ្គោះជាតិជាមនុស្សក្បត់ជាតិលួចទៅទំនាក់ទំនងជាមួយបរទេសដើម្បីផ្តួលរំលំប្រទេសខ្មែរបង្កើតសង្រ្គាមបង្ហូរឈាមដាក់គ្នាទើបពួកគាត់អស់ជំនឿមកចូលរួមជាមួយគណះបក្សប្រជាជនកម្ពុជាព្រោះថាគណះបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន មិនត្រឹមធ្វើការរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពួជសាសន៍នោះទេគឺបាននាំសន្តិភាពពេញលេញជូនជាតិមាតុភូមិនិងធ្វើការអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនគ្រប់វិស័យឆ្ពោះទៅមុខជានិច្ច។
ជាមួយគ្នានេះផងដែរក្រោពីបញ្ចប់ពិធិសំណេះសំណាលជាមួយសមាជិកសមាជិការបក្សថ្មីលោក គឹម ម៉េងប្រធានក្រុមការងារថ្នាក់កណ្តាលបានដឹកនាំប្រតិភូចុះដល់តាមខ្នងផ្ទះប្រជាពលរដ្ខចំនួន៣ភូមិគឺភូមិតាំងញាត្តិសមាជិកសមាជិការចំនួន៤១១នាក់ភូមិពារាមវំនួន៥៣៥នាក់និងភូមក្រាំងក្រចាងចំនួន៣៥៣នាក់ដោយមានចែកជូននូវវត្ថុអនុស្សាវរីយ៍ផងដែរ។ការចុះដល់ខ្នងផ្ទះប្រតិភូក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពារាមបានទទួលយលសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដោយធ្វើការដោះស្រាយជូនភ្លាមៗដូចជាស្តារប្រឡាយទឹកជួសជុលផ្លូវនិងដាក់ប្រពន្ធ័លូដែលជាតម្រូវការចាំរបស់ពួកគាត់៕
ដោយ៖ ឆ ដា