ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងអំពីការព្យាករអាកាសធាតុ ដោយបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ ៖
១-តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី23-250C និងអតិបរមាពី31-330C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី3- 5m/s នឹងអាចមានភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង សៀមរាប ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តប៉ៃលិន។
២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី 23 -250C និងអតិបរមាពី 32-340C ផ្ទៃមេឃ មានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី 3 -5m/s នឹងអាចមាន ភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ នៅផ្នែកខ្លះនៃខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគីរី និងខេត្តព្រះវិហារ។
៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី 22-240C និងអតិបរមាពី 30-320C ផ្ទៃ មេឃមានពពកពីមធ្យម ទៅច្រើនខ្យល់បក់មកពីទិសនិរតីមានល្បឿនពី 4-6m/s នឹងអាចមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តកែប កំពត ព្រះសីហនុ និង និងខេត្ត កោះកុង ចំណែករលកសមុទ្រអាចមានកម្ពស់ពី 0.50m -1.25m ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់បន្ថែមទៀតថា ការព្យាករណ៏អាកាស ធាតុនេះ ចាប់ពីថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០១៨ ៕ នគរដ្រេហ្គន