ប្រទះឃើញសពស្ត្រីម្នាក់ដែលត្រូវគេអា​.ក​ សម្លាប់នៅក្នុងបន្ទប់

ចែករំលែក៖

​ភ្នំពេញ៖ សពស្រី្តម្នាក់ត្រូវបានប្រទះឃើញគេសម្លាប់នៅក្នុងបន្ទប់បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍និងឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ដោយសង្ស័យថាជាអ្នកសម្លាប់ ។

IMG_8656

ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុង​បូ​រីញូ​វ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភពព័ត៍មានបានអោយដឹងថា ស្ត្រីរង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្សារ​ក្នុង​បូ​រីញូ​វ​ថោ​ន សង្ស័យ​ត្រូវ​គេ​វាយ​សម្លាប់ ព្រោះ​មាន​ដំបង និង​ស្នាម​ឈាម​នៅ​ជាប់​ដំបង ។

ប្រភព​​ពី​សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់​នៅ​កន្លែង​កើតហេតុ​យក​ទៅ​ធ្វើការ​សាកសួរ សង្ស័យ​ជា​ឃាតកសម្លាប់​ស្ត្រី​រង​គ្រោះ ព្រោះ​ប្រទះ​ឃើញ​មាន​ឈាម​នៅ​ជាប់ជើង​ស្ត្រី​សង្ស័យ ។

បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួចយកទៅតម្កល់ទុកនៅវត្តពោធិ៍ចិនតុង​ និងនាំខ្លួនស្ត្រីជនជាតិចិនម្នាក់យកទៅធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដោយស្ថិតក្នុងការសង្ស័យ ៕

IMG_8661 IMG_8663 IMG_8662

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print