ភ្នំពេញ៖ សពស្រី្តម្នាក់ត្រូវបានប្រទះឃើញគេសម្លាប់នៅក្នុងបន្ទប់បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍និងឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ដោយសង្ស័យថាជាអ្នកសម្លាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងបូរីញូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៍មានបានអោយដឹងថា ស្ត្រីរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ផ្សារក្នុងបូរីញូវថោន សង្ស័យត្រូវគេវាយសម្លាប់ ព្រោះមានដំបង និងស្នាមឈាមនៅជាប់ដំបង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់នៅកន្លែងកើតហេតុយកទៅធ្វើការសាកសួរ សង្ស័យជាឃាតកសម្លាប់ស្ត្រីរងគ្រោះ ព្រោះប្រទះឃើញមានឈាមនៅជាប់ជើងស្ត្រីសង្ស័យ ។
បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួចយកទៅតម្កល់ទុកនៅវត្តពោធិ៍ចិនតុង និងនាំខ្លួនស្ត្រីជនជាតិចិនម្នាក់យកទៅធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដោយស្ថិតក្នុងការសង្ស័យ ៕
...
ដោយ៖ សុខាសែនជ័យ