ម៉ូតូពីរគ្រឿងបើកបុកគ្នាពេញមួយទំហឹងស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ម៉ូតូពីរគ្រឿងបើកបោះពួយយ៉ាងលឿនបុកគ្នាពេញមួយទំហឹង នៅលើកំណាត់ផ្លូវលំមួយខ្សែបណ្តាលឲ្យភាគីម្ខាងស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាម រីឯម្ខាងទៀតរងរបួសធ្ងន់២នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

20151115170557 (1)

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម កាលពីវេលាម៉ោង២២ និង ៥០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ភាគីស្លាប់បាត់បង់ជីវិតនោះឈ្មោះ តាក់ ហេង ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ជិះម៉ូតូធុនសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញCQ-0387 ។ ចំណែកឯភាគីរងរបួសធ្ង​ន់មានឈ្មោះ រ៉េត សិទ្ឋ ភេទប្រុស អាយុ២០ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) រីឯម្នាក់ទៀតឈ្មោះ រស់ រ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ (ជាអ្នករួមដំណើរ) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅក្នុងភូមិដំបូកមានល័ក្ខ ឃុំទំនប់ធំ ស្រុកពញាឮ ជិះម៉ូតូម៉ាកហុងដាស៊ីប៊ីអរ ពណ៌ស ធុនសេ១៥០ ពាក់ស្លាកលេខភ្នំពេញ1BU-1510 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូធុនសេ១០០កូរ៉េបើកបរក្នុងទិសដៅពីលិចទៅកើត រីឯម៉ូតូធំម៉ាកម៉ូតូហុងដាស៊ីប៊ីអរ បើកបរក្នុងទិសដៅពីកើតទៅលិច ខណៈបើកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតបុកគ្នាពេញមួយទំហឹងនៅពាក់កណ្តាលទ្រូងផ្លូវ បណ្តាលឲ្យភាគីម៉ូតូធុនសេ១០០កូរ៉េស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯភាគីម៉ូតូហុងដាស៊ីប៊ីអររងរបួសធ្ងន់២នាក់ ។

បច្ចុប្បន្នភាគីរងរបួសធ្ងន់កំពុងស្ថិតនៅព្យា​បាលរបួស នៅឯមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ  ។ចំណែកឯសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕

20151115170557 (3) 20151115170556 20151115170557

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print