សមត្ថកិច្ចខណ្ឌសែនសុខចុះរដ្ឋបាលនៅមុខពេទ្យលោកសង្ឃឃាត់ខ្លួនជនសង្ស័យ១នាក់និងថ្នាំគ្រឿងញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១នាក់រួមនិងថ្នាំគ្រឿងញៀនចំនួន១កញ្ចប់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួនខណៈដែលរូបគេបានរក្សាទុកនៅសារធាតុញៀនខុសច្បាប់ ។

12268627_923513984370329_374992337_o

ការចុះរដ្ឋបាលនេះបានធ្វើឡើងកាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចភូមិត្រពាំឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោក សារឹម វុទ្ធី អធិការរងខណ្ឌសែនសុខបានអោយដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោយលោកដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលនៅចំណុចខាងលើអោយដូចជាភ្លៀងរលឹមព្រោះថាកន្លែងនេះជាកន្លែងស្មុកស្មាញសំបូលអ្នកជួញដូរនិងអ្នកប្រើប្រាស់គ្រឿងញៀនទើបនៅថ្ងៃនេះលោកបានដឹកនាំកម្លាំងផ្ទាល់ចុះធ្វើរដ្ឋបាលទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ១នាក់រួមទាំងថ្នាំញៀន១កញ្ចប់តូច និងម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខU1.613ភព1។ ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះម៉ក់ សុផាត ភេទប្រុស អាយុ១៨ឆ្នាំស្នាក់នៅភូមិខ្វាវ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បច្ចុប្បន្នជនសង្ស័យរួមនឺងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី ៕

12271494_923513997703661_1087757973_o 12255197_923513947703666_953764846_o 12248553_923513991036995_97830356_o

...

ដោយ៖ តុង សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print