https://www.facebook.com/hunsencambodia/videos/1739948786053611/
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសាររំលឹកអតីតពីការតស៊ូហ៊ានយកជីវិតប្តូរនឹងសេរីភាព សន្តិភាពជូនប្រជាជនទូទាំងប្រទេសដែលមានខ្លឹមសារដូចខាងក្រោម ៖
នៅសល់១ថ្ងៃទៀតនឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃដែលខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្តេចតេជោបានបញ្ជាក់ថា សូម្បីតែពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវ ទឹកភ្នែករាប់មុឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។
សម្តេចបញ្ជាក់បន្ថែមថា ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ។
ដើម្បីរំលឹកដល់ខួប៤១ឆ្នាំនៃការតស៊ូ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៨) ខ្ញុំបានរៀបចំចម្រៀងមួយបទមានចំណងជើងថា (ដើមទុនជីវិត) ទុកសម្រាប់ការស្តាប់ និងស្វែងយល់របស់បងប្អូនជនរួមជាតិ៕