ប្រទេសកម្ពុជា ៖ ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ លោក ណី សំអុល បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ប្រឆាំងនឹងកម្ពុជាដែលថ្លែងដោយ ប្រទេសប៊ុលហ្គារី តំណាងឱ្យសហគមន៍អឺរ៉ុប និងប្រទេសគាំទ្រមួយចំនួនរបស់ខ្លួន នៅក្នុងសម័យប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍ បង្ហាញថា គណៈប្រតិភូតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ សូមប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលធ្វើទ្បើងដោយមិនសមហេតុផល និងមិនត្រឹមត្រូវរបស់សហគមន៍អឺរុប ដែលថ្លែងដោយគណៈប្រតិភូនៃប្រទេសប៊ុលហ្គារី និងសេចក្តីថ្លែងការណ៍ដែលថ្លែងដោយគណៈប្រតិភូនៃប្រទេសប៊ែលហ្សិក ហ្វាំងទ្បង់ អៀកទ្បង់ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនប្រឆាំងនឹងប្រទេសកម្ពុជា ៕ ចេស្តា
សូមអានសេចក្ដីថ្លែងការណ៍នេះ ៖