តំណាង​អចិន្ត្រៃយ៍​កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ ឆ្លើយតបសេចក្តីថ្លែងការណ៍ប្រឆាំងនឹងកម្ពុជា

ចែករំលែក៖

ប្រទេសកម្ពុជា  ​៖​ ឯកអគ្គរាជទូតតំណាង​អចិន្ត្រៃយ៍​កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ លោក ណី សំអុល បានចេញសេចក្តីថ្លែងការណ៍​មួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ប្រឆាំងនឹងកម្ពុជាដែលថ្លែងដោយ ប្រទេសប៊ុលហ្គារី តំណាងឱ្យសហគមន៍អឺរ៉ុប និងប្រទេសគាំទ្រមួយចំនួនរបស់ខ្លួន នៅក្នុងសម័យប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

សេចក្តី​ថ្លែង​ការណ៍​ បង្ហាញ​ថា​ គណៈប្រតិភូតំណាង​អចិន្ត្រៃយ៍​កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ សូមប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលធ្វើទ្បើងដោយមិនសមហេតុផល និងមិនត្រឹមត្រូវរបស់សហគមន៍អឺរុប ដែលថ្លែងដោយគណៈប្រតិភូនៃប្រទេសប៊ុលហ្គារី និងសេចក្តីថ្លែងការណ៍ដែលថ្លែងដោយគណៈប្រតិភូនៃប្រទេសប៊ែលហ្សិក ហ្វាំងទ្បង់ អៀកទ្បង់ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនប្រឆាំងនឹងប្រទេសកម្ពុជា​ ៕​ ចេស្តា​

សូម​អាន​សេចក្ដី​ថ្លែងការណ៍​នេះ​ ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print