ប្លន់ទៀតហើយ!!ចេញពីមើលបាល់ត្រូវចោរប្លន់ម៉ូតូគេចខ្លួនបាត់ដោយមិនរំខាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២

ចែករំលែក៖

ភ្នំពេញ ៖​ ស្ត្រីម្នាក់ចេញពីមើលបាល់នៅសូរិយ៉ាម៉លជិះម៉ូតូបំណងទៅផ្ទះស្រាប់តែត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពប្លន់យកម៉ូតូnexមួយគ្រឿងគេចខ្លួនបាត់ដោយសុវត្តិភាព។

​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីទាបភ្លឺ​ ថ្ងៃទី២៨ខែមិថុនា​ឆ្នាំ២០១៨​ នៅចំណុចមុខស្ថាននីប្រេងឥន្ទះតេលា​ តាមបណ្តោយផ្លូវលេខ៣៧១​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​រាជធានីភំ្នពេញ​។

​ ជនរងគ្រោះឈ្មោះស្រីមុំ​ អាយុ៤០ឆ្នាំ​ ស្នាក់នៅក្នុងបូរីលឹមឈាងហាក់​ ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកនោះម៉ាកnex ពណ៍សពាក់ស្លាកលេខភ្នំពេញ1GU 8685 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងប្តីបាននាំគ្នាទៅមើលបាលទាត់នៅសូរិយាម៉ល បន្ទាប់មករូបគាត់និងប្តីក៏ទាន់សម្តីគ្នាបន្តិចបន្តូចពេលនោះរូបគាត់ក៏បានជិះម៉ូតូចេញមកផ្ទះតែម្នាក់ឯងដោយប្តីជិះតាក់ស៊ីមកតាមក្រោយ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នាចំនួន៥នាក់ជិះម៉ូតូចំនួន២គ្រឿងម៉ាកnex មួយគ្រឿងនិងហុងដាសង់មួយគ្រឿងដោយមិនចាំស្លាកលេខនោះទេ ហើយបានជិះមកក្បែរគាត់ធាក់ផ្តួលរួចគំរាមមិនអោយស្រែកមិនហ៊ានតែស្រែកគេនិងបាញ់ចោល ពេលនោះរូបគាត់ក៏រត់ចេញពីកន្លែងម៉ូតូអោយអ្នកជិតខាងជួយ ពេលនោះជនសង្ស័យបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។

បន្ទាប់មកមានយុវជនម្នាក់ដែលឃើញហេតុការណ៍នេះបានដឹកជនរងគ្រោះនៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរហើយនគរបាលបាននាំជនរងគ្រោះមកចង្អុលបង្ហាញដោយសាតែនៅខាងទឹកដីសង្កាត់ស្ទឹងមានជ័យ២ទើបប្រគល់អោយនគរបាលសង្កាត់ស្ទឹងមានជ័យទី២ធ្វើការសាកសួបន្ត៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print